ក្រោយពីទៅចូលរួមកម្មវិធីជាមួយគ្នា ស្រីស្អាតទាំងពីរយ៉ាង Noey Chotika និងតារាឯកស្រីស្អាត Kimberly ក៏បានក្លាយជាបងប្អូនក្នុងវិស័យសិល្បៈដែលមានភាពស្និតស្នាលគ្នាយ៉ាងស្អិតរមួត ឃើញរូបភាពអ្នកទាំងពីរតែងតែទៅរកគ្នាជាញឹកញាប់
ហើយនៅពេលថ្មីៗនេះកញ្ញា Kimberly បានរៀបចំកាដូដ៏ស្រស់និងមានតម្លៃថ្លៃជូនបងស្រីសម្រាប់ថ្ងៃខួបកំណើត ទោះជាជូនយឺតតែក៏ជូនបានត្រូវចិត្ត ហើយខាង Noey ក៏បានបង្ហោះវីដេអូខណៈពេលបើកប្រអប់កាដូ ពេលឃើញកាដូក្នុងប្រអប់ហើយសាម៉ីខ្លួនស្រែកស្ទើរតែបែកផ្ទះតែម្ដង ព្រោះជារបស់តែនាងចង់បានយូរមកហើយ ប្អូនស្រីយ៉ាង Kimberly ពិតជាដឹងចិត្តណាស់ព្រោះនៅចាំបានមិនភ្លេចថាបងស្រីចង់បាន
ដោយ Noey Chotika ផុសវីដេអូក្នុងអាយជីអមជាមួយប្រយោគក្នុងន័យដូចតទៅនេះ “ស្រែកស្ទើរតែបែកផ្ទះទៅហើយ! Unbox កាដូថ្ងៃខួបកំណើតទោះជាហួសថ្ងៃតែប្អូន Kim នៅតែជូន 55555 ប្អូនគាត់ចាំបានថាចង់បានពណ៌នេះ កាលពីឆ្នាំមុន ហើយពណ៌នេះជាពណ៌ថ្មីចុងក្រោយនិងចូលចិត្តបំផុត ស្រែកៗៗៗ ក្រៅពីកាដូហើយនៅរំភើបចិត្តរឿងដែលប្អូនគាត់ចាំនូវអ្វីដែលយើងស្រលាញ់ទៀត គួអោយស្រលាញ់មែន អគុណខ្លាំងណាស់ប្អូនស្រី @kimmy_kimberley cr. @mayuko99”
ហើយខមិនរបស់ហ្វេនៗបានលោតក្នុងអាយជីជាបន្ដបន្ទាប់ព្រោះតែស្រលាញ់ពីទំនាក់ទំនងអ្នកទាំងពីរខ្លាំងណាស់ មិនមែនប្អូនបង្កើតតែក៏ស្រលាញ់គ្នាដូចបងប្អូនផ្ទៃតែមួយអញ្ចឹង
អត្ថបទដោយ : នីត្តា

































