មុននេះតារាសម្ដែងស្រីកំពូលសម្រស់យ៉ាង Baifern Pimchanok ចេញមកបញ្ចាក់យ៉ាងច្បាស់ៗថា ខ្ញុំមិនមែនជាតារាសម្ដែងស្រីដែលកំពុងតែសង្ងំលាក់ខ្លួនដាំដើមឈើស្នេហ៍ជាមួយតួឯកប្រុសល្បីឈ្មោះក្នុងខ្សែភាគយន្ដតាមពាក្យចចាមរ៉ាមបានលេចឮមកនោះទេ ជាក់ស្ដែងនៅមានតួឯកស្រីម្នាក់ទៀតដែលគ្រប់គ្នាសង្ស័យគឺកញ្ញា Min-Pechaya ដែលធ្លាប់រួមការងារាជាមួយតារាប្រុសម្នាក់នោះ ហើយសាម៉ីខ្លួនក៏បានចេញមកតតបចំពោះប្រធានបទនោះថា
“ពត៌មាននេះគួអោយឆ្ងល់ខ្លាំងណាស់ថា នៅសុខៗហេតុបានជាមកសង្ស័យលើ Min បែបនេះ ព្រោះពីដំបូងដែលយើងឃើញពត៌មានក៏បានអានហើយលួចសង្ស័យដែលថាជានរណា តារាស្រីម្នាក់ណាចេស ព្រោះយើងក៏ចង់ដឹងដូចគ្នាចំពោះរឿងនេះ (សើច) ប៉ុន្ដែក្រោយមកក៏មានអ្នកដាក់គោលដៅថាជា Min ទៅវិញ ហើយនៅក្នុងឆាត IG ក៏មានអ្នកឆាតមកសួរចំៗដែលថាជា Min មែនទេ សុំឆ្លើយតបត្រង់ៗតែម្ដងថាមិនមែន Min ទេចា នៅសុខៗក៏មិនយល់ថាហេតុអីត្រូវមកជាខ្ញុំទៅវិញ ប៉ុន្ដែអត់អីទេចា មានអ្នកមកសួរក៏ត្រៀមនិងឆ្លើយដូចគ្នា”
អត្ថបទដោយ : នីត្តា



































