អ្នកគាំទ្រនាំគ្នារំភើបព្រោះដំណឹងល្អដែលលោក Dome ទើបតែបានប្រកាសប្រាប់!!

បានរៀបការជាមួយគ្នាយូរហើយតែក៏មិនសូវមានរូបគូ ឬទិដ្ឋភាពផ្អែមល្ហែមបង្ហោះអោយហ្វែនៗបានសប្បាយចិត្តតាមច្រើនប៉ុន្មានទេសម្រាប់គូរបស់តារាចម្រៀងកំពូល Hot ជាមួយនិងភរិយាអ្នកនាង ម៉េថាល់។ ពេលខ្លះទស្សនិកជនគិតថាពួកគេបែកគ្នា ឬមិនចុះសម្រុងគ្នាល្អទើបមិនល្អក់ល្អឺនដូចគូរបស់អ្នកដទៃ ប៉ុន្តែគ្រប់គ្នាយល់បន្ទាប់ពីតារាទាំងពីររូបចេញមុខបកស្រាយថាហេតុអ្វីមិនផុសរូបគូ?
ចុងក្រោយលោក Dome និងអ្នកនាងម៉ែថាល់បានផ្តល់ពត៌មានពិសេសមួយទៅកាន់ក្រុមគ្រួសារ និងហ្វែនៗដែលទន្ទឹមរងចាំ ដោយផុសមួយរបស់តារាប្រុសដែលបាននិយាយថា “រីករាយថ្ងៃកំណើតណាចា យើងនៅជាមួយគ្នាជាង ១០ឆ្នាំហើយណា ឆ្លងកាត់អ្វីច្រើនណាស់បន្ទាប់ពីបានរៀបការួច បងជូនពអូនអោយមានសុខភាពល្អ ថែរក្សារសុខភាពអោយបានល្អ ឆ្នាំក្រោយយើងនឹងមានបេប៊ីហើយណា Happy Birthday!”។
មានមនុស្សច្រើនណាស់បានចូលមកខមមិនជូនពថ្ងៃកំណើតតារាស្រី ម៉េថាល់​ ហើយស្របពេលជាមួយគ្នានោះផងដែលហ្វែនៗក៏បាននាំគ្នាចូលមកសម្តែងក្តីរីករាយទុកជាមុនសម្រាប់បេប៊ីដែលកំពុងចាប់កំណើតមកក្នុងគ្រួសារដែលពោរពេញដោយក្តីស្រលាញ់ក្នុងពេលឆាប់ៗនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ​សា