រំភើបណាស់ដែលមិត្តមិនទាន់ភ្លេចមិត្ដ Kimberly ជូនកាដូរជាពិសេសដល់ Noey ស្រែកពេញផ្ទះ….

តារាស្រីនាង Noey Chotika រំភើបណាស់ស្រែកហ៊ោររំពងពេញផ្ទះ ក្រោយឃើញកាដូរដែលមិត្តភក្ដិក្នុងវិថីសិល្បះរួមកាងារជាមួយគ្នាច្រើនឆ្នាំ Kimberley Anne Woltemas យកមកឲដល់ផ្ទះ រំភើបណាស់មិត្តនៅនឹកដល់ទោះមិនសូវបានជួបគ្នាញឹកញាប់ដូចមុន។

ដោយតារាស្រីនាង Noey គឺជាតារាស្រីរៀមច្បងរបស់តួឯកស្រី Kimberly លេងជាតួឆ្នាស់ឆ្នើមល្បីក្នុងរឿងភាគជាច្រើន ទាំងគូមិនដឹងថាស្និទ្ធស្នាលនឹងគ្នាតាំងពីពេលណាមកទេ តែគេតែងឃើញតារាស្រីទាំងពីរដួងបង្ហាញភាពជិតស្និទ្ធជាមួយគ្នាជាញឹកញាប់។ ហើយទោះបីជាពេលនេះតារាស្រីនាង Noey ឃ្លាតឆ្ងាយពីការសម្ដែងតាំងពីររៀបការមានកូនៗមក ក៏ទាំងគូនៅតែបង្ហាញពីទំនាក់ទំនងជិតស្និទ្ធស្នាលដូចបងដូចប្អូននឹងគ្នាដែរ។ ឆ្នាំនេះកាដូរខួបកំណើតរបស់ Noey តារាស្រីនាង Kimberly បានទៅលេងដល់ផ្ទះ ព្រមជាមួយកាដូរកាបូបម៉ាក Dior ដ៏ល្បី ថែមទិញពណ៌ដែលម្ចាស់កាបូបពេញចិត្ត ព្រោះធ្លាប់លឺថាចង់បានតាំងពីឆ្នាំមុន។ ធ្វើឲតារាស្រីនាង Noey រំភើបណាស់ដែលប្អូននៅចាំថ្ងៃកំណើតនាង ថែមនៅចាំពីរបស់ដែលនាងចូលចិត្តទៀត។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ