Nun Woranuch តារាសម្ដែងស្រីពេញទៅដោយសមត្ថភាព រៀបចំតែងខ្លួនជានារីឥណ្ឌាយ៉ាងស្រស់ស្អាត រាំថ្វាយបូជាព្រះ Ganesha ហ្វេនៗនាំគ្នាសរសើរមិនដាច់ពីមាត់
អាចនិយាយបានថាលេងមួយអស់ដៃដើម្បីសិរីមង្គល សម្រាប់តារាសម្ដែងស្រីស្អាត Nun Woranuch ដែលក្នុងខ្លួនពេញទៅដោយសមត្ថភាពគ្រប់ផ្នែកគ្រប់មុំ ដែលជាក់ស្ដែងអ្នករៀបចំនិងក្រុមការងារការថតរឿង ហើយអ្វីដែលពិសេសបំផុត ការចាប់មិត្តសម្លាញ់ Jeab Chompoonut រាំរបាំងឥណ្ឌាដើម្បីជាការបូជាដល់ព្រះ ធ្វើអោយហ្វេនៗនាំគ្នាបើកភ្នែកធំព្រោះតែសមត្ថភាពដែលនាងមានហើយនឹកស្មានមិនដល់ថានាងអាចធ្វើបាន
ដោយជាក់ស្ដែង Nun បានបង្ហោះវីដេអូខណៈពេលកំពុងរាំថ្វាយព្រះ នៅក្នុង IG អមជាមួយឃ្លាថា “Bharatanatyam ថ្វាយបូជាសការៈព្រះ Ganesha ជាលើកដំបូង…..សូមអោយមានភាពចម្រើនរុងរឿង ចាប់កំណើត ខ្ញុំម្ចាស់ អ្នករៀបចំ អ្នកសម្ដែងរួមទាំងក្រុមការងារទាំងអស់ សូមព្រះប្រទានពររឿងភាគនេះផងដែរ ខ្ញុំសូមជូនបុណ្យកុសលនេះដល់មិត្តទាំងអស់ផងណាចា # រឿងភាគថ្មីនិងចាក់បញ្ចាំង ចុងខែ សីហា 15, 2022”
អត្ថបទដោយ : នីត្តា































