ចិញ្ចឹមកូនតែម្នាក់ឯងមិនលំបាកទេសម្រាប់អ្នកម្តាយខ្លាំង!! គ្រប់គ្នាចូលមកសសើរបន្ទាប់ពីតារាស្រី Aff_taksaorn ផុសរឿងរ៉ាវដែលកូនស្រីបានធ្វើព្រឹកមិញ!
មានរឿងដ្រម៉ាចជាមួយអតីតស្វាមីយ៉ាងណាក៏មិនអាចធ្វើអ្វីអ្នកម្តាយរឹងមាំ Aff_taksaorn បានឡើយពីព្រោះសម្រាប់នាងពេលនេះកូនស្រីគឺជាជីវិតរបស់នាង ហើយចុងក្រោយតារាស្រីក៏អស់ក្តីទុក្ខសោក លែងហត់នឿយអ្វីទាំងអស់ព្រោះអូនប៊ីម៉ៃដែលជាកូនស្រីបានធ្វើរឿងនេះ។

តារាស្រីបានផុសរឿងល្អៗដែលកើតមានឡើងថ្ងៃនេះនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន នាងបានសសេរថា “ព្រលឹមអុលតែម្តងហើយថ្ងៃនេះអូនប៊ីម៉ៃភ្ញាក់ម៉ោង ៥:៣០ នាទីព្រឹកដើម្បីត្រៀមខ្លួនចូលរៀនថ្ងៃចូលកងដំបូង…ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលឃើញកូនស្រីស្វះស្វែងប្រឹងប្រែងហើយ ត្រៀមខ្លួនទទួលយករបស់ថ្មីដោយជំនឿជឿជាក់ មិនធ្វើអោយម៉ែបារម្មណ៍សូម្បីបន្តិច❤️”។
ដោយបន្ទាប់ពីនោះមានមនុស្សច្រើនណាស់ដែលបានចូលមកខមមិន សសើរអូន “ប៊ីម៉ៃ” ថាជាក្មេងល្អចេះមានឯករាជភាពមិនដែលធ្វើអោយម្តាយលំបាក ហើយមានហ្វែនៗមួយចំនួនធំបានសសេរសសើរតារាស្រីថាចិញ្ចឹមកូនបានល្អ នាងមើលថែប្រដៅកូនស្រីអោយក្លាយក្មេងប្រពៃតែម្នាក់ឯង មិនចាំបាច់មានស្វាមីនាងក៏អាចធ្វើបានយ៉ាងជោគជ័យ។
អត្ថបទដោយ សា





