ពិតជាស្រស់ស្អាត សក្តិសមជាតួឯកស្រីជួរមុខក្នុងប្រទេសថៃសម្រាប់ “Bella Ranee” ដែលយើងនឹងបានឃើញការសម្តែងរបស់នាងនិងការងារជាច្រើនទៀតនៅក្នុងវិស័យជាច្រើនរបស់នាងតាមរយៈកញ្ចក់ទូរទស្សន៍ជាច្រើន។ Bella ត្រូវបានគេចាត់ទុកជាតារាដែលគ្រប់គ្នាស្រលាញ់និងកោតសរសើរនាងពេញប្រទេស។
លើសពីនេះ ក៏មានអ្នកគាំទ្របរទេស ក៏បានធ្វើការតាមដាននិងគាំទ្រនាងផងដែរ។ ថ្មីៗនេះ Bella បានបង្ហោះរូបភាពរបស់នាងនៅលើ Instagram @bellacampen ក្នុងរូបរាងសិចស៊ី អាវខោត្រឹមក្បាលខ្ពស់ និងខោខូវប៊យពណ៌ស តាមរបៀបទាន់សម័យ។ ប្រាប់ថាមួយម៉ូដនេះបើទោះមើលទៅឡូយមែន ប៉ុន្តែស្អាតខ្លាំងដោយមាន aura រហូតដល់អ្នកគាំទ្រនាំគ្នា Like និង Comment លើ IG រហូត។
After Footer (Active) - damrei Mr1 Zone2



