Weir Sukolwat រៀបចំដំណើរកំសាន្ដដើម្បីយកចិត្តភរិយា….ថែមទាំងបង្ហោះសារយ៉ាងផ្អែមល្ហែមប្រកាសដល់ពិភពលោកថា….! មានរូបភាព
ជីវិតគូរដ៏សែនផ្អែមល្ហែមនិងរ៉ូមែនទិចពិតៗ សម្រាប់គូរស្វាមីភរិយាទើបតែរៀបការថ្មោងថ្មីយ៉ាង Weir Sukolwat និង Vicky Pemonya ដែលទើបនិងចេញមកប្រកាសដំណឹងល្អថាកំពុងពរពោះកូនដំបូងបានជោគជ័យ រហូតដល់អ្នកគាំទ្រអបអរសាទរទូទាំងប្រទេស
ថែមទាំងពេលថ្មីៗនេះតួឯកប្រុសរូបសង្ហា Weir សុំបង្ហោះរូបភរិយាដែលអមជាមួយនិងប្រយោគដ៏ផ្អែមល្ហែមនៅក្នុង IG story ផ្ទាល់ខ្លួនឈ្មោះ @weir19 ថា “បានដើរលេងមួយហើយ ម៉ាក់ៗនាំកូនដើរលេងចា”
ដោយរឿងនេះក្រៅពីហ្វេនៗបានឃើញរូបភាពដ៏គួអោយស្រលាញ់និងរបៀបរស់នៅក្នុងជីវិតគូររបស់អ្នកទាំងពីរហើយ គ្រប់គ្នាក៏នៅចាប់អារម្មណ៍រូបរាងដ៏ស្រស់ស្អាតរបស់ម៉ាក់ៗទៀតផង
អត្ថបទដោយ : នីត្តា














