មកដល់ហើយ Dew Arisara រូបភាពលក្ខណៈគ្រួសារប៉ាម៉ាក់កូនយ៉ាងកក់ក្ដៅសំខាន់ម៉ាក់ៗមើលមុខប៉ាឡើងស្រទន់! មានវីដេអូ
ចូលទៅមើល IG របស់អ្នកម៉ាក់ដៃថ្មីយ៉ាង Dew Arisara ពេលនេះឃើញថាក្ដីសុខពិតៗ ព្រោះពេលនេះម៉ាក់ៗទើបតែផុសរូបកូនប្រុសដំបូងអូន Silas Azra Lee ដ៏គួអោយស្រលាញ់ហើយពេលនេះហ្វេនៗកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍ព្រះរាជបុត្ររួចរាល់ជាការស្រេចហើយ
ដោយជាក់ស្ដែង Dew ក៏បានផុសរូបភាពគ្រួសារយ៉ាងកក់ក្ដៅ មានប៉ាម៉ាក់កូនយ៉ាងមានក្ដីសុខ ហើយក៏គួអោយស្រលាញ់ខ្លាំងបំផុតដែរ កំលោះតូចគេងក្នុងដៃប៉ាៗហើយក្រសែភ្នែកដែលពេញទៅដោយក្ដីស្រលាញ់ចំពោះកូនគឺពិតជាអស្ចារ្យណាស់
ដោយម៉ាក់ៗបានសរសេរឃ្លាប្រយោគថា “”irst we had each other,then we had you,and now “We have everything”” អាចនិយាយបានថាកូនប្រុសមកបំពេញគ្រប់យ៉ាងក្នុងជីវតប៉ាម៉ាក់ពិតៗ
អត្ថបទដោយ : នីត្តា



















