Army សន្លប់បន្ទាប់ពីបានឃើញគម្រោងការងារ Solo ចុងក្រោយរបស់ Jungkook!! មួយភ្លែតសោះ Boy របស់ហ្វែនៗរីកចម្រើនបានច្រើនដល់ថ្នាក់នេះ!!

ដូចដែលមិត្តអ្នកអានបានដឹងរួចមកហើយថាក្រុម K-POP លំដាប់ពិភពលោក BTS បានប្រកាសផ្អាកបង្កើតចម្រៀងថ្មី និងការងារក្រុមមួយរយ:បន្ទាប់ពីក្លាយជាតារាដែលមានប្រជាប្រិយភាពបំផុតរបស់ពិភពលោក (ទំលាក់ Justinbiber ពីតំណែងលេខ១)។ ក្រោយពីចែកជើងគ្នាសមាជិកទាំង ៧ នាក់បានខិតខំប្រឹងប្រែងធ្វើការងារ solo រៀងៗខ្លួនហើយពេលនេះ JK កំពុងធ្វើអោយពិភពលោករញ្ជួយជាមួយគម្រោងដែលគាត់កំពុងត្រៀមចេញ!
ការងារសូឡូរបស់ BTS’s JK ឈ្មោះថា “Me, Myself, and Jung Kook ‘Time Difference’” ត្រៀមចេញផ្សាយថ្ងៃី២ខែកញ្ញាខាងមុខនេះ ។ គ្រាន់តែចាប់ផ្តើមផុសរូប Version ថ្មីភ្លាមតារាប្រុសបានក្លាយជាចំណាប់អារម្មណ៍របស់ពិភពលោកហើយបានក្លាយជាប្រធានបទនៅលើទំព័រពត៌មានជាច្រើនជារៀងរាល់ថ្ងៃ។
កាលមកដល់ថ្មីរបស់ Jungkook ធ្វើអោយចិត្តរបស់ស្រីៗនៅមិនស្ងប់ទេព្រោះរូបភាពនីមួយៗស្អាត ស៊ិចស៊ី ហើយទាក់ទាញបំផុត។ គាត់មកលើកនេះមកជាមួយកាប្រកាសអោយគ្រប់គ្នាបានដឹងថាពេលនេះគាត់គឺជា “MAN” ពេញរូបពេញរាងហើយមានសមត្ថភាពនិងអំណាចក្នុងដៃ ចង់ដឹងមានឥទ្ធិពលកម្រិតណាកុំភ្លេចតាមដានទាំងអស់គ្នាណា!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា