មនុស្សភាគច្រើននិយាយថាតួឯកប្រុសជាអ្នកមានសម្បត្តិស្តុកសម មានឥទ្ធិពលនៅតាមសាលារៀន មិនមាននរណាហ៊ានប៉ះ មានតែនៅក្នុងរឿងភាគនិងរឿងកុនតែប៉ុននោះ ដោយមិនដឹងទេថាតួឯកប្រុសថៃ winmetawin ជីវិតល្អប្រសើរជាងនៅក្នុងរឿងដែលគាត់សម្តែងទៀត គាត់គេងលើគំនលុយ ហើយមានអំណាចនៅក្នុងសង្គម!

winmetawin ជាកូនប្រុសស្នងត្រកូលរបស់ប្រធានក្រុមហ៊ុនធំនៅប្រទេសថៃ គ្រាន់តែរៀងអោយចង់ហើយឡើងគ្រងតំណែងបន្តពីគ្រួសារក៏អាចក្លាយជាលោកប្រធានវ័យក្មេងបានដែល។ គ្រួសាររបស់តារាប្រុសមានកេរ្តិ៍ឈ្មោះខ្លាំងណាស់ទៅណាមកណាមានតែគេអោនលំទោន គោរពដោយក្តីយកចិត្តទុកដាក់ជាពិសេស។

លោក វីន នៅក្នុងរឿង F4 Thailand យ៉ាងណាជីវិតពិតរបស់គាត់គឺរស់នៅក្នុងសង្គមនិងស្ថានភាពបែបហ្នឹង ហើយដែលគាត់ជ្រើសរើសយកអាជីពជាអ្នកសិល្ប:ព្រោះដើម្បីគេចអោយផុតពីពាក្យរិះគន់ដែលថាគាត់គ្មានសមត្ថភាព កើតមកដើម្បីតែចាំគ្រប់គ្រង់ Business បន្តពីគ្រួសារ។
អត្ថបទដោយ សា



