រឿងភាគថៃបង្កើតឱកាសជាច្រើនសម្រាប់តារាសម្ដែងដែលមានទេពកោសល្យ និងសង្ហា ឡើងល្បីនៅអាស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន។
ក្នុងនាមជាតារាសម្ដែងថៃដ៏ល្បីមួយរូបក្នុងវិស័យសិល្បៈ លោក James Jirayu បានចាប់ដៃគូជាមួយតារាស្រីកំពូលៗជាច្រើនក្នុងរឿងភាគដែលមានការវាយតម្លៃខ្ពស់។ ប្រជាប្រិយភាពខ្ពស់របស់គាត់ធ្វើឱ្យគាត់ល្បីនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី ហុងកុង តៃវ៉ាន់ និងប្រទេសជាច្រើនទៀត។
Kao Noppakao ទទួលបានចំណាប់អារម្មណ៏ពេលសម្តែងក្នុងរឿង “Lovely Writer: The Series” ។ គាត់មានអ្នកគាំទ្រនៅក្នុងប្រទេសជាច្រើន រួមមាន វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន ឥណ្ឌា ម៉ាឡេស៊ី ម៉ិកស៊ិក និងច្រើនទៀត។
ក្រៅពីជាតារាសម្ដែងថៃរូបសង្ហា Mew Suppasit ក៏ជាតារាចម្រៀងដែលមានទឹកដមសំឡេងពីរោះផងដែរ។ Mewទទួលបានពេញចិត្តនឹងការសម្តែងរបស់គាត់ក្នុងរឿង “ThanType: The Series” ហើយទទួលបានការស្រលាញ់រាប់អានពីអ្នកគាំទ្រនៅប្រទេសឡាវ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន ហុងកុង សិង្ហបុរី វៀតណាម អែលសាល់វ៉ាឌ័រ ស្រីលង្កា កូស្តារីកា តៃវ៉ាន់ និងច្រើនទៀត។


