AnneThong នៅស្ងៀមៗក៏មានអ្នកច្រណែនដែល!! ថ្ងៃនេះលោក james_jamesma ត្រូវតារាស្រីញីញ៉ក់ទក់សាច់ជាងគេ!

តារាស្រី AnneThong ជាមនុស្សចិត្តល្អមិនដែលរករឿងឈ្លោះប្រកែក ឬអួតអាងអ្វីជាមួយនរណាសោះឡើយ មិនគួរសោះដែលនាងត្រូវមកក្លាយជាមនុស្សដែលមានអ្នកតាមច្រណែនច្រើនដល់ថ្នាក់នេះ។ នារីៗទូទាំងប្រទេសប្រកាសថាចង់បានជីវិតដូចតារាស្រី អែន ចង់មានប្រុសសង្ហារកំដររាល់ថ្ងៃដូច AnneThong!
មានអ្នកច្រណែនច្រើនព្រោះកញ្ញា AnneThong ជាមនុស្សស្រីដែលមានតួឯកប្រុសលំដាប់ៗចោមរោមរត់ពេលព្រឹកជាមួយនាង រហូតមកទល់ពេលនេះយើងឃើញមានលោក ណាដេត ជេមជិ ផុន អាយផារីស ហើយនិងលោក ជេមម៉ា ជាសមាជិកដែលទើបតែចូលរួមព្រឹកមិញជាលើកដំបូង។
ថ្ងៃនេះតារាស្រីបានយករូបមកផុសជាមួយសារមានមោទនភាពថា “ឃើញ @james_jamesma មករត់..បងហូរទឹកភ្នែកតែម្តង😂 មកអោយបងថើបក្រញិចចន្លោះម៉ោងរត់បែបនេះអោយបានច្រើនៗណា 😊🤍 #runwithmen”។ ផុសនេះធ្វើអោយភ្លើងច្រណែនរបស់ហ្វែនឆេះកាន់តែខ្លាំង ទាំងអស់គ្នាបានចូលមកខមមិនសម្តែងអារម្មណ៍នៅលើផុសរបស់តារាស្រីយ៉ាងច្រើនសន្ធឹកសន្ធាប់។

អត្ថបទដោយ សា