បណ្តើរៗហើយ bitoeyrsiam និងស្វាមីទទួលបានលិខិតថ្កោលទោសក្នុងករណីតែមួយជាមួយ Pinkysavika!!

បានក្លាយជារឿងដែលធំបំផុតប្រចាំប្រទេសក្នុងរយ:មិនដល់មួយថ្ងៃដោយសារតែជនបង្ករហេតុសុទ្ធសឹងតែជាតារា អ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងជាអ្នកមានសម្បត្តិច្រើនរបស់ប្រទេសថៃ។ ធ្លាប់មានពត៌មានចេញខ្លះៗហើយថាក្នុងចំណោមជនជាប់ចោទទាំង ១៩ នាក់មានមនុស្សច្រើនណាស់ដែលមានជាជីពជាអ្នកសិល្ប: ថ្មីៗនេះបន្ទាប់ពីចាប់បានតារាស្រី Pinkysavika តុលាកាបានចេញលិខិតតាមចាប់តារាចម្រៀងស្រី bitoeyrsiam និងស្វាមីលោក Man។
តារាចម្រៀស្រីនិងស្វាមីជាប់ឈ្មោះជាអ្នកដែលរួមដៃឆបោកប្រជាជនថៃបោកយកលុយជាង ២០០០លានបាតក្នុងករណីរឿងក្តី FOREX-3D ដែលហើយដែលប្រញ៉ាប់ចេញចាប់បែបនេះព្រោះបារម្មណ៍ថាពួកគេនឹងចេញទៅប្រទេសក្រៅហើយពិបាកតាមរក។
សេចក្តីប្រកាសតាមចាប់តារាពីរនាក់បន្ថែមទៀតបានធ្វើអោយប្រជាជនថៃកាន់តែតក់ស្លុត ហើយភ្ញាក់ផ្អើលជាខ្លាំង គួរអោយបារម្មណ៍ដល់ថ្នាក់ប្រធានាធិបតីចេញមុខជម្រុញអោយតុលាកាប្រញ៉ាប់ប្រកាសចាប់អ្នកផ្សេងទៀតអោយបានកាន់តែឆាប់។

អត្ថបទដោយ សា