អបអរសាទរ! ទីបំផុត Baitoey និងគូស្នេហ៍ ប្រកាសពេលរៀបការរបស់ខ្លួនហើយ!

ពិតណាស់ជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Baitoey បានធ្វើការឆ្លើយតបទៅបទសម្ភាសន៍ជាមួយអ្នកកាសែត ទាក់ទងនឹងគម្រោងរៀបការរបស់នាងនិងគូស្នេហ៍។

ក្នុងនោះផងដែរ  កញ្ញា Baitoey បាននិយាយថា សម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍របស់នាងនិងគូស្នេហ៍គឺសម្រេចរួចហើយ ដែលនឹងត្រូវរៀបចំឡើងនេះថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៩ ខាងមុខនេះ ដែលរួមបញ្ចូលទាំងកម្មវិធីភ្ជាប់ពាក្យ និងអាពាហ៍ពិពាហ៍រួមគ្នាតាមប្រពៃណីតែម្ដង។

ក្រោយពេលលឺបែបនេះ មហាជនជាច្រើនបានអបអរដល់តារាស្រីរូបនេះនិងគូស្នេហ៍ ដែលទីបំផុតសម្រេចរកថ្ងៃពិសេសឃើញហើយ ក្រោយស្រលាញ់គ្នាអស់រយៈពេល៧ឆ្នាំ៕

អត្ថបទដោយ៖សុីវលី