តើ pinkysavika​ ត្រូវជាប់គុកប៉ុន្មានឆ្នាំ​ពីករណីForex 3D បោកប្រាស់ប្រាក់ប្រជាជនស្លូតត្រង់រាប់ពាន់លានបាត!

មកទល់ពេលនេះតុលាកានៅមិនអនុញ្ញាតិអោយនរណាចូលជួបតារាស្រី pinkysavika អ្នកម្តាយ និងបងប្រុសរបស់នាងឡើយ សូម្បីមេធាវីផ្ទាល់ខ្លួនក៏មិនអាចចូលជួបនិយាយជាមួយពួកគេបានដែល។ មានន័យថាតារាស្រីជាជនជាប់ចោតសំខាន់ ហើយគ្មានផ្លូវយករួចខ្លួនដោយគ្រាន់តែប្រើប្រាស់ថវិកាដើម្បីសងជនរងគ្រោះនោះទេ។
បន្ទាប់ពីពត៌មានមានមនុស្សច្រើនណាស់ដែលសង្ស័យថាតើនាងនឹងត្រូវជាប់ឃុំខ្លួនប៉ុន្មានឆ្នាំ? ថ្ងៃនេះមានអ្នកជំនាញជាច្រើនបានចេញមុខមកអធិប្បាយប្រាប់យ៉ាងច្បាស់ថាបច្ចុប្បន្នតារាស្រីនិងសមាជិកគ្រួសារទាំងអស់ត្រូវជាប់ឃុំចម្លោះពី ១៥ ទៅ ២០ ថ្ងៃត្រូវរងចាំរហូតដល់ថ្ងៃដែលក្រុមកាត់ក្តីកោះហៅគ្រប់គ្នាមកវែកញែកថ្កោលទោសមែនទែន។
រឿងក្តីបោកប្រាស់យកប្រាក់មនុស្សស្លូតត្រង់តាមច្បាប់ប្រទេសថៃជនជាប់ចោតត្រូវជាប់គុកចន្លោះពី ២០ ទៅ ៣០ ឆ្នាំជាកំហិត ទោះបីបានសងសំណងជាប្រាក់ទៅជនរងគ្រោះគ្រប់គ្នាគ្រប់ចំនួនក៏ដោយ។ សម្រាប់ករណីកញ្ញា pinkysavika ដែលតែងតែផ្តល់ពត៌មាន អោយចម្លើយប៉ូលីបានល្អដិតដល់កន្លងមកតាំងពីដើម ចំនួនឆ្នាំគេងគុគរបស់តារាស្រីអាចចុះថយខ្លះ ហើយមានមេធាវីច្រើនណាស់ដែលអោយតួលេខថានាងអាចជាប់ពី 4-8 ឆ្នាំបើមានប្រាក់ផ្តល់សំណងគ្រប់ចំនួន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា