ទស្សនិកជនឆ្ងល់ថា “ត្រូវគ្នាតាំងពីពេលណា?” តារាស្រី nuneworanuch – ningpanita បកស្រាយពីមិត្តភាពហាងឆ្ងាយព្រោះទំនាស់!
បានធ្វើអោយទស្សនិកជន និងមិត្តភក្តិនៅក្នុងវិស័យសិល្ប:ងឺងឆ្ងល់ជាខ្លាំងបន្ទាប់ពីតារាស្រីពីរនាក់ត្រឡប់មកផុសរូបគូជាមួយគ្នាយ៉ាងស្និទ្ធស្នាល សម្រាប់តារាស្រី nuneworanuch – ningpanita ជាគូដែលគ្រប់គ្នាគិតថាពួកគេជាគូស៊ីសាច់ហុតឈាមមិនចុះសម្រុងតាំងពីមិនទាន់ចែកបុស្តិ៍គ្នានៅ។ តោះមកស្តាប់ចម្លើយទាំងអស់គ្នា!

នៅក្នុងកម្មវិធី “Talk Show” ពិធីការិនី ningpanita និយាយថា “ឆ្ងល់អីគេ មិនយល់?” ហើយបានបកស្រាយថាតាមពិតទៅនាងនិងតួឯកស្រី nuneworanuch មិនដែលមានទំនាស់ជាមួយគ្នានោះទេតាំងពីនៅបុស្តិ៍លេខ៧ជាមួយគ្នារហូតមកទល់សព្វថ្ងៃ មិនដែលនិយាយរិកគ្នាព្រោះមិនដែលបានជួប!

ពីធីការិនីបន្តទៀតថាដែលមិនដែលមានរូបថតរួមគ្នា ព្រោះយើងមិនដែលមានឧកាសរួមការងារជាមួយ បើសង្កេតក្នុងអ៊ិនស្តាក្រាមរបស់ខ្ញុំហ្វែនៗនិងឃើញថាខ្ញុំតែងតែផុសរូបគូជាមួយ nuneworanuch គ្រប់ពេលដែលមានឧកាសបានជួបគ្នា។ ដូចច្នេះហើយឈប់ឆ្ងល់ទៀតទៅ ពួកយើងមិនមែនជាសត្រូវនឹងគ្នានោះទេ!
អត្ថបទដោយ សា



