ចេញមុខកែរពត៌មាន!! Bitoeyrsiam និងស្វាមី អះអាងខ្លួនមិនមែនជាជនឆបោកលុយប្រជាជន Live ប្រាប់ពីដំណើរឿងថាហេតុអ្វីត្រូវគេហៅទៅអោយចម្លើយ!
កាលពីម្សិលមិញសាមីខ្លួន Bitoeyrsiam និងស្វាមី Dj Man ត្រូវបានក្រុមសឺបអង្កេត DSI ហៅឈ្មោះចូលផ្តល់ចម្លើយនៅសាលាក្តីក្នុងករណី Forex 3D បណ្តាលយអោយទាំងពីនាក់ទទួលផលប៉ះពាល់ជាច្រើនដូចជា សង្គមក៏រិះគន់ មិត្តរួមការងារបារម្មណ៍ ហើយត្រូវបាត់បង់ឧកាសល្អៗក្នុងរយ:ពេលយ៉ាងខ្លី។ ថ្ងៃនេះគូស្វាមីភរិយាមួយគូនេះចេញមុខ live ប្រាប់កាពិតគ្រប់យ៉ាងហើយអះអាងយ៉ាងមាំថាខ្លួនមិនមែនជាជនខិលខូចនោះទេ។

ចាប់ផ្តើមដោយការប្រកាសយ៉ាងច្បាស់ថាពេលនេះពួកគេនៅផ្ទះ មិនត្រូវប៉ូលីសចាប់ឃុំឃាំង ឬពិន័យអ្វីទាំងអស់។ម្សិលមិញជាការហៅចូលអោយចម្លើយបន្ថែមលើចម្លើយដែលធ្លាប់អោយកាលពីពីរឆ្នាំមុន។ តារាស្រីបានបញ្ជាក់ថាពួកយើងមិនបានបោកនរណាទេ ចំណូលដែលបានយើងរកបានពីការងារផ្សេងៗ យើងមានឯកសារភស្តុតាងអះអាងត្រឹមត្រូវទាំងអស់ (DSI បានទទួលស្គាល់ដូចគ្នា)។

ចំណែកលោក Man ដែលត្រូវគេហៅទៅព្រោះមានទំនាក់ទំនងឯកជនជាមួយគ្នា ធ្លាប់ចេញញ៉ាំអី មានថតរូបរួមគ្នា ដូចច្នេះហើយទើបត្រូវគេសង្ស័យ។ ចុងក្រោយ Bitoeyrsiam និង dj man អរគុណគ្រប់គ្នាដែលបារម្មណ៍ខំទាក់ទងមកផ្តល់កំលាំងចិត្ត សួរសុខទុក្ខគ្នា ហើយសូមបញ្ជាក់ថាពត៌មានមួយចំនួនដែលបានចេញម្សិលមិញមានពត៌មានខ្លះមិនពិតនោះទេ ពួកយើងជាមនុស្សស្អាតស្អំ។



