ពិតណាស់កាលពីប៉ុន្មានខែមុន ឪពុករបស់តួឯកប្រុសវ័យក្មេង លោក God Itthipat បានកើតអាការៈគាំងបេះដូង កំឡុងពេលទស្សនាខ្សែភាពយន្ត តែសំណាងល្អត្រូវសង្រ្គោះបានទាន់ពេលវេលា។
យ៉ាងណាមិញមកដល់សព្វថ្ងៃនេះ ស្ថានភាពជម្ងឺរបស់ឪពុកតារាប្រុសរូបនេះ បានធូរស្រាលច្រើនហើយ ហើយក៏បានចេញពីបន្ទប់ICUផងដែរ ក៏ប៉ុន្តែនៅតែស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យដដែល។
ក្រោយពេលដែលស្ថានភាពជម្ងឺរបស់ឪពុកបានធូរស្រាល អ្វីដែលកាន់តែភ្ញាក់ផ្អើល តារាប្រុសរូបនេះ បានសម្រេចចិត្ត បួសជាសង្ឃដើម្បីសងគុណឪពុកម្តាយ ហើយក៏ដូចជាបានសិក្សាស្វែងយល់ផ្លូវធម៌ នៅក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ ដែលទង្វើមួយនេះត្រូវបានមហាជនជាច្រើនសរសើរលោកយ៉ាងខ្លាំងតែម្ដង៕
តោះ! ចង់ជ្រាបច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី