រឿងBad Romeo គឺជារឿងភាគទូរទស្សន៍បែបមនោសញ្ចេតនា និងរឿងភាគថៃក្នុងឆ្នាំ 2022 ដែលសម្តែងដោយ Mario Maurer និង Urassaya Sperbund ចាក់ផ្សាយជាលើកដំបូងនៅថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2022 នៅលើប៉ុស្តិ៍លេខ 3 HD និងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ Netflix កាលពីយប់មិញ (៣១ សីហា) រឿងបានឈានដល់ភាគទី ១៣។
នៅលើបណ្តាញសង្គម Twitter មានអ្នកគាំទ្ររឿងភាគដែលមាន hashtag #BadRomeo EP.13 រួមជាមួយនឹងសារផ្សេងៗដោយប្រៀបធៀបរឿងនេះជាមួយនឹងរឿងដ្រាម៉ាកូរ៉េ។ ក្នុងនោះមានអ្នកខ្លះញ្ជាក់ថាអ្នករៀបចំ អ្នកដឹកនាំរឿង និងអ្នកសរសេររឿងភាគថៃត្រូវយល់ថាហេតុអ្វីបានជាគេចូលចិត្តមើលរឿងភាគកូរ៉េ ហើយចង់ឱ្យរឿងថៃមានការអភិវឌ្ឍន៍ វាមិនមែនគ្រាន់តែជាឈុតស្នេហានោះទេ តែក៏សំដៅលើរឿងផ្សេងៗទៀតដូចជាសាច់រឿងនិងសម្លៀកបំពាក់ផងដែរ។
After Footer (Active) - damrei Mr1 Zone2
Eriya





