សម្រាប់កំពូលតារាសម្តែង Weir Sukolwat និង ភរិយាក្រៅវិស័យ គឺ Vicky ដែលពេលនេះ កំពុងពរពោះកូនដំបូង។ ក្នុងចំណោមការរីករាយរបស់អ្នកគាំទ្រ ថ្មីៗនេះនៅលើ Instagram របស់ Vicky នាងបានបង្ហោះឃ្លីបបង្ហាញពីបរិយាកាសដ៏កក់ក្តៅជុំវិញផ្ទះពោរពេញទៅដោយសួនបន្លែ រួមនឹងសារថា៖ «ដីដាំបន្លែថ្មីមកដល់» «ដាំបន្លែធ្វើម្ហូប» ។
មិនតែប៉ុណ្ណោះ នាងបានពន្យល់នៅក្នុងឃ្លីបនោះថា៖ “សួនបន្លែរបស់យើង” ។ ហើយហ្វេនក៏ដឹងថា ផ្ទះនេះប្រហែលជាផ្ទះនៅខេត្តKhao Yaiជាក់ជាមិនខាន។ ដោយហេតុតែប៉ុន្មានថ្ងៃមុនខាងលោក Weir បានបង្ហោះឃ្លីបនៅលើ instagram ពេលធ្វើដំណើរទៅ Khao Yai ។ ក្នុងឃ្លីបក៏បង្ហាញឱ្យឃើញថាជាផ្ទះដែលមានបរិយាកាសស្ងប់ស្ងាត់ល្អ និងសមញ្ញធម្មតាសម្រាប់ការរស់នៅ និងជួបជុំមិត្តភក្ដិ។
After Footer (Active) - damrei Mr1 Zone2
Eriya



