មានអាប់ដែតរឿងរបស់តារាស្រីមកចែកចាយជារឿយៗបន្ទាប់ពីភ្នាក់ងារមន្ទីឃុំឃាំងអនុញ្ញាតអោយមានអ្នកចូលជួបកញ្ញា Pinkysavika ចុងក្រោយរឿងដែលនឹងស្មានមិនដល់ក៏បានបែកធ្លាយលឺដល់ត្រចៀកមហាជន “បងថ្លៃស្រីរបស់ ភិងគី គឺជាអ្នកដែលហាមាត់ថាកុំទៅរវល់រឿងធានានាងចេញ!” ដែលបានធ្វើអោយហ្វែនៗមិនសប្បាយហើយនាំគ្នារិះគន់បងថ្លៃចិត្តខ្មៅម្នាក់នោះជាខ្លាំងបន្ទាប់ពីដឹងពីមូលហេតុ។

នៅក្នុងកម្មវិធី “แฉ [2/4]” អ្នកនាង លីណាចាំង ត្រូវបានគេអញ្ជើញមកម្តងទៀតព្រោះនាងបានលឺពីអ្នកដែលចូលជួប Pinkysavika រឿងគួរអោយចាប់អារម្មណ៍។ លីណាចាំនិយាយថាគាត់បានទៅជួបស្ត្រីម្នាក់ឈ្មោះ “ហ្វាឡា” (ម្នាក់ក្នុងចំណោមអ្នកដែលអាចជួបតារាស្រីនៅមន្ទីឃុំឃាំងបាន) ដោយ “ហ្វាឡា” បានរៀបរាប់ប្រាប់ពីស្ថានភាពរបស់ Pinky ហើយធ្លោយមាត់ប្រាប់ថាបងថ្លៃស្រីរបស់នាងជាអ្នកដែលហាមមនុស្សស្ទើរគ្រប់គ្នាមិនអោយធានាប្អូនថ្លៃចេញមក។

បងស្រីថ្លៃនោះនិយាយថា “មិនបាច់ទៅខ្វល់ខ្វាយយកនាងចេញមកទេ ទុកក្នុងនោះហើយល្អ!” ហើយនៅពេលគេសួរថាហេតុអ្វី “លីណាចាំង” វាពាក់ព័ន្ធនឹងរឿងមរតកសម្បត្តិរបស់គ្រួសារ។ ទស្សនិកជនដែលគាំទ្រកម្មវិធីលឺហើយនាំគ្នាក្តៅត្រចៀក ហើយបាននាំគ្នាផុសរិះគន់បងថ្លៃស្រីម្នាក់នោះថាជាមនុស្សចិត្តខ្មៅ ឈ្នានីសសម្លឹងឃើញតែលុយ។
អត្ថបទដោយ សា



