មិនធ្លាប់មានពីមុនឡើយ!! តួឯកស្រី nuneworanuch អង្វរទស្សនិកជនថាកុំអោយជេនាងខ្លាំងៗពេក!

កំពុងបង្វក់អារម្មណ៍របស់ទស្សនិកជនបានយ៉ាងជោគជ័យសម្រាប់រឿង “เข็มซ่อนปลาย” ដែលកំពុងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍បុស្តិ៍លេខ៧រៀងរាល់ថ្ងៃពុធព្រហស្បត្តិ៍។ អ្នកនាង nuneworanuch ជាតួអង្គសំខាន់បំផុតអោយជាអ្នកដែលធ្វើអោយអ្នកទស្សនាឈឺក្បាលបំផុតដោយដំបូងខ្លាំងរឹងមាំគួរជាទីគោរពហើយយកត្រាប់តាម បន្ទាប់មកក្លាយជាតួស្រីដែលកាចឈ្នានីសចង់តែឈ្នះ ដល់វគ្គទី៦ដូទៅជាតួឯកស្រីកំសត់គួរអោយអាណិតវិញ។
ទស្សនិកជនមិនយល់ហើយធ្វើប្តូរអារម្មណ៍តាមតួឯកស្រីក្នុងរឿងនេះមិនទាន់ឡើយ មិនដឹងថាត្រូវស្រលាញ់ អាណិត ឬត្រូវជេរនោះទេ ចុងក្រោយសាមីខ្លួនអ្នកនាង nuneworanuch ចូលខ្លួនផុសសុំអង្វរហ្វែនៗទាំងអស់គ្នាថា “កុំជេនាងខ្លាំងៗពេកណា នាងគ្រាន់តែចេះងិកង៉ក់តិចតួចទេណា (គេតម្រូវអោយនាងធ្វើបែបហ្នឹងដែល)”។
ដោយបន្ទាប់បីផុសដូចនោះហើយមានអ្នកប្រើប្រាស់អ៊ិនធឺណែតច្រើនណាស់ចូលមកខមមិនថា “មិនអោយជេម្តេចបានទៅលោក”, “មិនបាច់មកធ្វើស្លូតទេ”, “អស់ល្អហើយ”, “ងិកង៉ក់ខ្លាំងដៃសម្បើមណាស់អ្នកនាងយ៉ត” និងខមមិនជាច្រើនទៀតដែលនិយាយថានាងស្រីដែលកាចសាហាវតែធ្វើពុធជាទន់ភ្លន់។ ចង់ដឹងថាតារាស្រីសម្តែងបានច្រើនរូបបែបកម្រិតណាសូមកុំភ្លេចទស្សនារឿង “เข็มซ่อนปลาย” ទាំងអស់គ្នាណា!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា