Rosé ត្រូវ​បាន​គេ​កត់ត្រា​ក្នុង​កំណត់ត្រា​ពិភពលោកជា​សិល្បករ​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​ធ្វើបែបនេះ!

 តារាស្រី 4 រូប BLACKPINK Jisoo-Jenny-Rosé និង Lisa បង្ហាញខ្លួនចូលឆ្នាំទី 6 លើវិថីតារា K-POP ប៉ុន្តែត្រូវនិយាយថាសព្វថ្ងៃនេះកេរ្តិ៍ឈ្មោះរបស់តារាស្រីទាំង 4 ដួងនេះ ប្រែប្រួលទៅកម្រិតអន្តរជាតិ។ កាលពីប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានបែកធ្លាយថា BLACKPINK ថ្មីៗនេះបានឈ្នះពានរង្វាន់ Best Metaverse Performance សម្រាប់បទចម្រៀង “Ready For Love” របស់ពួកគេនៅឯកម្មវិធី MTV VMAs ឆ្នាំ 2022។

 

After Footer (Active) - damrei Mr1 Zone2
ថ្មីៗនេះមានរឿងដ៏រីករាយមួយទៀតគឺ BLACKPINK Rosé ត្រូវបានកត់ត្រាក្នុង Guinness World Record ជាសិល្បករដំបូងគេក្នុងពិភពលោកដែលឈានដល់លេខ 1 នៅលើតារាង Billboard Global Chart ទាំងជាសិល្បករទោល និងជាសិល្បករជាក្រុម។ លើសពីនេះ ក៏មានសេចក្តីរាយការណ៍ថា BLACKPINK Jennie បានឈ្នះពានរង្វាន់ Daesang សម្រាប់ការផ្សាយពាណិជ្ជកម្ម Model of the Year នៅ Brand Of The Year 2022 របស់ប្រទេសកូរ៉េ។
ទន្ទឹមនឹងនេះ Lisa សមាជិកក្រុម BLACKPINK បានឈ្នះពានរង្វាន់ K-POP ល្អបំផុតជាមួយនឹងបទ “LALISA” ក្នុងកម្មវិធី VMAs 2022 របស់អាមេរិក។ ហើយបញ្ចប់ដោយបងស្រីធំ Jisoo ក្រុម BLACKPINK បានឈ្នះពានរង្វាន់ “តារាភាពយន្តកូរ៉េឆ្នើម” ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Seoul International Drama Awards លើកទី 17 ហើយពានរង្វាន់នឹងប្រកាសនៅថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2022។
Eriya