ចឹងបានរឿងល្បី!! Pooklook_fonthip ជាតារាស្រីដែលគ្រប់គ្នាអោយមេដាយរឿងការខិតខំប្រឹងប្រែង!

ជាតួឯកស្រីដែលកំពុងញាំងអារម្មណ៍របស់ទស្សនិកជនស្ទើរទូទាំងប្រទេសសម្រាប់កញ្ញា pooklook_fonthip ដែលជាតួឯកស្រីរបស់រឿង “วิวาห์ฟ้าแลบ” ចាក់ផ្សាយនៅក្នុងកញ្ចក់ទូរទស្សន៍បុស្តិ៍លេខ ៣១ បច្ចុប្បន្ននេះ។ ហ្វែនៗចូលចិត្តហើយសសើរតារាស្រីមិនដាច់ពីមាត់ឡើងថានាងសម្តែងបានល្អ ធ្វើបានសមហើយកំប្លែងបានគួរអោយស្រលាញ់ ចំណែកមិត្តរួមការងារនិងអ្នកដឹងនាំវិញក៏នាំគ្នានិយាយអោយសារពត៌មានលឺរហូតថា pooklook ឧស្សាហ៍ព្យាយាមចង់អោយរឿងរបស់នាងចេញមកល្អបំផុតសម្រាប់អ្នកទស្សនា។

កាលពីយប់ថ្ងៃច័ន្ទនេះលោក mootono29 បាន live អញ្ជើញហ្វែនៗអោយចូលទស្សនាភាគថ្មីរបស់រឿង “วิวาห์ฟ้าแลบ” ដោយបានអញ្ជើញកញ្ញា pooklook អោយចូលមកនិយាយលេងជាមួយគ្នា។ តារាស្រីត្អូញត្អែជាខ្លាំងថានាងព្យាយាមផ្សព្វផ្សាយហៅគ្នីគ្នាអោយមកទស្សនារឿងស្ទើររាលថ្ងៃ រីឯលោកតូណូវិញគិតតែពីលេងបាល់មិនជួយទេ។
ចុងក្រោយបានលឺចេញពីមាត់របស់តួឯកប្រុសរបស់នាង (លោក mootono29) ថានាងជាមនុស្សដែលតែងតែរកកំលាំងមកគាំទ្ររឿងដោយមិនគិតពីខ្លួនឯងឡើយ pooklook តែងតែធ្វើតាមគម្រោងការណ៍បានយ៉ាងល្អមានថ្ងៃខ្លះធ្វើអោយលើសពីអ្វីដែលគេប្រាប់អោយធ្វើទៀតផង ពីព្រោះនាងស្រលាញ់ហើយចង់អោយរឿង “วิวาห์ฟ้าแลบ” ទទួលបានជោគជ័យហើយដិតជាប់ក្នុងអារម្មណ៍របស់ទស្សនិកជន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា