តារាស្រី aum_patchrapa កំពុងខូចចិត្តខ្លាំងព្រោះបាត់បង់សុនក់ជាទីស្រលាញ់ មិត្តភក្តិនាំគ្នាផុសផ្តល់កំលាំងចិត្ត!
កញ្ញា aum_patchrapa គឺជាតារាស្រីដែលស្រលាញ់សត្វចិញ្ចឹមខ្លាំងជាពិសេសសត្វសុនក់ នាងចិញ្ចឹំមខ្លួនឯងជួយយកអាសាមូនិថិសង្គ្រោះសត្វអាណាថា ហើយជួយផុសតាមរកសត្វអោយគ្រប់ហ្វែនៗដែលឆាតមកសុំជំនួយ។ ហើយសម្រាប់សត្វដែលនាងវិញតារាស្រីយកចិត្តទុកដាក់យ៉ាងដិតដល់មិនអោយខ្វះខាតអ្វីឡើយ ព្រោះសត្វចិញ្ចឹមប្រៀបដូចជាសមាជិកគ្រួសាររបស់របស់នាងដែល។

ចុងក្រោយមានរឿងទុក្ខសោកមួយបានកើតឡើងមួយក្នុងចំណោមសុនក់ទាំងអស់របស់កញ្ញា aum_patchrapa ស្លាប់ព្រោះជម្ងឺកាលពីយប់មិញនេះ។ បន្ទាប់ពីយកទៅមន្ទីពេទ្យយើងសង្គ្រោះមិនទាន់តារាស្រីនាំសពសុនក់ឈ្មោះ “តិន” មកគេផ្ទះជាលើកចុងក្រោយមុននាំទៅធ្វើបុណ្យនៅវត្ត ដោយរូបភាពនិងវីដេអូនៅក្នុងអ៊ិនស្តាក្រាមនោះបង្ហាញយ៉ាងច្បាស់ថានាស្រលាញ់ហើយមិនដាច់អាល័យពីសត្វសំណប់ចិត្តឡើយ។

មិត្តភក្តិទាំងអស់ដែលដឹងថាកញ្ញា aum_patchrapa ស្រលាញ់សត្វរបស់ខ្លួនកម្រិតណា បាននាំគ្នាផ្ញើរសារផ្តល់កំលាំងចិត្ត ចូលរួមសោកស្តាយយ៉ាងច្រើនកុះករដូចជាតារាស្រី pooklook_fonthip បានផុសថា “ខ្ញុំដឹងថាបងកំពុងមានអារម្មណ៍បែបណា ខ្ញុំយល់ចិត្តបងខ្លាំងតែម្តង ខ្ញុំសូមផ្តល់ជាកំលាំងចិត្តអោយណាចា ពេលនេះ “តិន” បានទៅនៅឋានសួគ៌ហើយមិនចាំបាច់ត្រូវវេទនាទៀតទេ បងអាំរឺងមាំឡើយណា”។
អត្ថបទដោយ សា




