អូហូ! Bitoey រៀបចំកម្មវិធីលាភាពនៅលីវយ៉ាងអធិកអធម ក្រោយមង្គលការកាន់តែខិតជិតមកដល់!(មានរូបភាព)

ពិតណាស់នៅសល់មិនដល់១ខែទៀតនោះទេ តារាសម្ដែងថៃសំបូរប្រជាប្រិយភាពកញ្ញា Bitoey និង Dj Man ដល់ថ្ងៃរៀបមង្គលការហើយ ពោលគឺធ្វើឡើងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ។

យ៉ាងណាមិញគ្រាន់តែកម្មវិធីមង្គលការខិតជិតមកដល់ភ្លាម កាលពីយប់ម្សិលមិញនេះ តារាស្រីរូបនេះ បានរៀបចំកម្មវិធីលាភាពនៅលីវរបស់ខ្លួន ដោយបានអញ្ជើញមិត្តភក្តិ និងតារាល្បីៗជាច្រើនមកចូលរួមយ៉ាងអធិកអធមថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

អ្វីដែលកាន់តែភ្ញាក់ផ្អើលកម្មវិធីនោះ បានរៀបចំឡើងនៅក្នុងសណ្ឋាគារលំដាប់មួយ ហើយថែមទាំងមានការតុបតែងរៀបចំឡើងយ៉ាងស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី