អ្នកសារពត៌មាន និងអ្នកតាមដានមិនអាចប្រហែសមិនចូលមើលអ៊ិនស្តាក្រាមឬមិនតាមដានពត៌មានរបស់កញ្ញា aff_taksaorn មិនបានឡើយព្រោះស្ទើរជារៀងរាល់ថ្ងៃតារាស្រីតែងតែមានរូបភាពក៏ហើយការងារល្អៗមកចែកចាយអោយគ្រប់គ្នាបានកំសាន្តរហូត។ ចុងក្រោយនាងផុសរូបបង្ហាញភាពស៊ិចស៊ីដែលមិនធ្លាប់បង្ហាញអោយនរណាឃើញយ៉ាងភ្ញាក់ផ្អើល!

ថ្ងៃនេះតារាស្រីបានផុសរូបបួនសន្លឹកចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេរថា “ដាក់ចិត្តចូលទៅលេងខ្លួនឯង… 🤭💚💙”។ ដោយមិនមែនតែ Caption ដែលធ្វើអោយមហាជនឆ្ងល់ថានាងសំដៅទៅលើអ្វី សំលៀកបំពាក់របស់តារាស្រីក៏បានធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលមិនស្ទើរដែលព្រោះលើកនេះបង្ហាញចង្កេះទាំងអស់អោយឃើញតែម្តង។

ទោះបីជាសារបស់តារាស្រីបន្សល់ទុកនូវចម្ងល់យ៉ាងណាក៏ដោយ គ្រប់គ្នានៅតែអាចភ្លេចវាបានព្រោះភាពស្រស់ស្អាតក្នុងស្តាយល៍តែខ្លួនថ្មីរបស់នាង ដែលបន្ទាប់ពីផុសហើយមានតារាស្រីៗច្រើនណាស់ដែលបានចូលមកខមមិនប្រាប់ថាកញ្ញា aff_taksaorn ស្រស់ស្អាតធ្វើអោយចិត្តរបស់ពួកគេរលាយអស់ហើយ។
អត្ថបទដោយ សា



