ស្ថាននីយ៍ទូរទស្សន៍ PNN ទិញអាជ្ញាប័ណ្ណកម្មវិធីល្បីរបស់ប្រទេសថៃត្រៀមផលិត “The Wall Song Cambodia”!!

កម្មវិធី The Wall Song Thailand ចាត់ទុកជាកម្មវិធីដែលទទួលបានភាពជោគជ័យខ្លាំង ហើយមានអ្នកគាំទ្ររងចាំទស្សនាច្រើនបំផុតក្នុងចំណោមកម្មវិធី Variety Show ទាំងអស់របស់ប្រទេសថៃ។ ដោយមិនមែនមានតែប្រជាជនថៃទេដែលចូលចិត្តហើយតាមដាន ប្រជាជនស្ទើរទូទាំងពិភពលោកស្គាល់ហើយនាំគ្នាគាំទ្ររកម្មវិធីនេះយ៉ាងពេញទំហឹង រហូតមកទល់ពេលនេះមានប្រទេសច្រើនណាស់ (៨ប្រទេសទាំងអឺរ៉ុបនិងអាស៊ី) ដែលបានទាក់ទងទិញអាជ្ញាប័ណ្ណកម្មវិធីដើម្បីយកទៅរៀបចំផលិតផ្សាយជារបស់ខ្លួន។
ចុងក្រោយកម្ពុជាយើងក៏ចាប់អារម្មណ៍ហើយទាក់ទងទងយកអាជ្ញាប័ណ្ណកម្មវិធីនេះដើម្បីផលិត The Wall Song Cambodia អោយទស្សនិកជនក្នុងប្រទេសបានកំសាន្តរីករាយដូចគ្នាផងដែល។ ថ្មីៗនេះក្រុមផលិតរបស់ ទូរទស្សន៍បុស្តិ៍ PNN បានធ្វើដំណើរទស្សនកិច្ចសិក្សាទីតាំង លំហូរការងារនៅស្ថានីយ៍ទូរទស្សន៍ Work point នៅប្រទេសថៃរួចរាល់ហើយ។
មិនយូទេហ្វែនៗនៅកម្ពុជាដែលចូលចិត្តទស្សនា The Wall Song Thailand នឹងបានរំភើប ផ្ទុះសំណើចជាមួយកម្មវិធីនេះជាភាសាកម្ពុជាជាក់ជាមិនខាន ដោយសាខាងក្រុមអ្នកផលិតរបស់ PNN បានប្រកាសថានឹងចាប់ផ្តើមផលិត The Wall Song Cambodia ដើមខែតុលាហើយនឹងចាប់ចេញផ្សាយតាមកញ្ចក់ទូរទស្សន៍ចុងខែតុលាឆ្នាំ ២០២២ នេះ ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា