បានក្លាយជាគូជីនដែលទស្សនិកជនចង់អោយស្រលាញ់គ្នាមែនទែនសម្រាប់គូរបស់ August – Namfah ដែលសម្តែងរួមគ្នារឿងដំបូងហ្វែនៗក៏ពេញចិត្តចាប់ផ្សំផ្គុំបាត់ទៅហើយ។ ក្រោយពេលរឿង “แม่ครัวคนใหม่ My Mischievous Fiancee” ចប់មានមនុស្សច្រើនណាស់ដែលសំណូមពរអោយតារាប្រុសស្រីទាំងពីរមានរឿងរួមគ្នាទៀតតែបំណងនៅមិនទាន់បានសម្រេចនៅឡើយទេ។

ចុងក្រោយហ្វែនៗគូជីនរបស់ August – Namfah សប្បាយចិត្តឡើងវិញព្រោះថ្វីត្បិតមិនទាន់មានរឿងថ្មីតារាប្រុសស្រីនៅតែមានទិដ្ឋភាព និងរូបភាពផ្អែមល្ហែមមកផ្ញើរទស្សនិកជននៅក្នុងអ៊ិនស្តាក្រាមជានិច្ច ហើយថ្ងៃនេះលោក August បានផុសរូបគូព្រមជាមួយ Caption សសេរថា “ដែលត្រូវអង្គុយព្រោះមានអ្នកខ្លះប្រាប់ថាថ្ងៃនេះខ្ញុំតែងខ្លួនដូចព្រាននារី 🤪” ។

ដែលប្រាកដណាស់ថាអ្នកដែលថាអោយតារាប្រុសម្នាក់នោះជាកញ្ញា Namfah ដែលអង្គុយក្បែរគាត់ព្រោះតារាស្រីបានចូលមកខមមិននៅលើផុសនោះថា “5555555555 (សើច) អស្ចារ្យខ្លាំងណាស់”។ ផុសរបស់តារាប្រុសបានធ្វើអោយពិភពោលរបស់ហ្វែនៗឡើងពណ៌ផ្កាឈូក គ្រប់គ្នាចូលមកខមមិនរូប 😍😍😍❤️❤️❤️ ហើយសសើរថាទាំងពីរនាក់គួរអោយស្រលាញ់ជាច្រើនខមមិន។
អត្ថបទដោយ សា



