Congratulation!! តារាស្រី Prawfar ត្រូវមិត្តប្រុសលុតជង្គង់សុំរៀបកាក្រោមបរិយាកាសដ៏សែនរ៉ូមែនទិក (មានវីដេអូ)!
កាន់ដៃគ្នារក្សាស្នេហាអោយគង់វង្សមកជាច្រើនឆ្នាំហើយសម្រាប់គូស្នេហ៍របស់តារាសម្តែងស្រី Prawfar ជាមួយមិត្តប្រុសអ្នកក្រៅវិស័យសិល្ប:ឈ្មោះ Boat តែតារាស្រីមិនដេលទទួលបានតម្រុយសោះឡើយថាមិត្តប្រុសប្រញ៉ាប់ចង់រៀបកាជាមួយនាង។ ថ្ងៃនេះកញ្ញា Prawfar ភ្ញាក់ផ្អើលជាខ្លាំងព្រោះត្រូវមិត្តប្រុសរួមដៃជាមួយមិត្តភក្តិរៀបចំកន្លែងរ៉ូមែនទិកហើយលុងជង្គង់សុំបំពាក់ចិញ្ចៀនអោយ។

តារាស្រីបានផុសរូបភាពប្រកាសអោយមិត្តភក្តិនិងហ្វែនៗបានដឹងនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយសាសសេរថា ”
👦🏻 : ផ្រាវរៀបកាជាមួយបងណា ..
👩🏻 : .. អូខេ អូនព្រមចា 🤍💍”
ហើយតារាស្រីបានផ្តាំផ្ញើរហ្វែនៗដែងចង់ឃើញបរិយាកាសទាំងមូលជាវីដេអូ អោយនាំគ្នាចូលទៅមើលកម្មវិធី YouTube របស់នាងឈ្មោះ “Prawfar_kk” ។

មានអ្នកក្នុងវិស័យសិល្បះច្រើនណាស់ដែលបានចូលមកសម្តែងក្តីរីករាយ អបអរសាទអោយតារាស្រីនឹងមិត្តប្រុសដែលកំពុងក្លាយជាកូនក្រមុំកូនកំលោះក្នុងពេលឆាប់ៗនេះ។ ចំណែនហ្វែនៗវិញគឺរំភើបជំនួសតារាស្រីដែលខ្លួនស្រលាញ់ជាខ្លាំងគ្រប់គ្នាចូលមកនិយាយ Congratulation គ្រប់គ្នា!



