ព្រះដេចគុណ matthew.deane1 សឹកមក Surprise កូនៗយ៉ាងកក់ក្តៅ (មានវីដេអូ)!! Dylan – Demi សប្បាយចិត្តជាខ្លាំងដែលទទួលប៉ាៗរបស់ពួកគេមកវិញ!
អស់រយ:ពេលមួយសប្តាហ៍ពេញដែលលោក matthew.deane1 ពិធីករល្បីស្វាមីរបស់អ្នកនាង lydiasarunrat បានលាគ្រួសារទៅសាងផ្នួសរំលឹកគូអ្នកមានគុណនិងវត្ថុសាកសិទ្ធក្នុងថ្ងៃកំណើតគម្រប់អាយុ ៤៤ ឆ្នាំរបស់គាត់។ កូនៗទាំងពីរដែលពុំទាន់យល់ច្បាស់ថាបួសគឺជាអ្វី នាំគ្នារងចាំប៉ាប៉ាត្រឡប់មកផ្ទះវិញរាល់ថ្ងៃ ហើយនៅទីបំផុតថ្ងៃដែលក្មេងៗទន្ទឹមរងចាំក៏បានមកដល់ ប៉ាប៉ាជាទីស្រលាញ់មកផ្ទះ Surprise កូនៗដោយក្តីនឹករលឹក។

លោក matthew.deane1 ផុសរូបភាពនិងវីដេអូកូនៗភ្ញាក់ផ្អើលហើយរំភើបពេលដែលបានឃើញមុខរបស់គាត់ ចូលក្នុងអ៊ិនស្តាក្រាមប្រមជាមួយ Caption សសេរថា “ប៉ាសឹកមក Surprise កូនៗ 😀😘🤗 #daddyshome #DyDe #family #Demi #Dylan”។

ដោយមើលទៅមិនមែនតែកូនៗទេដែលនឹងលោក matthew.deane1 ខ្លាំងប៉ាប៉ាខ្លួនឯងក៏មើលទៅសប្បាយចិត្តខ្លាំងណាស់ពេលដែលបានឃើញមុខកូនៗនៅផ្ទះជាលើកដំបូង។ សម្រាប់ហ្វែនៗដែលបានឃើញបរិយាកាសកក់ក្តៅរបស់ឪពុកកូនគ្រួសារនេះហើយនាំគ្នាចូលខមមិនផ្តល់បេះដូងអោយពួកគេយ៉ាងច្រើនសន្ធឹកសន្ធាប់ ❤️❤️❤️។ Welcome Home Daddy!!
អត្ថបទដោយ សា





