ចេះលេងចឹងទៀតឥឡូវ!! កញ្ញា aum_patchrapa ពោលថាដល់ពេលដែល a_supachai1 ត្រូវលាងជម្រះកម្មចាស់ៗហើយ !

ចាត់ទុកជាគូ តារាស្រី-អ្នកចាត់កា ដែលចុះសម្រុងហើយស្រលាញ់គ្នាខ្លាំងបំផុតចំពោះគូរបស់តំពូលតារាស្រី aum_patchrapa និងលោក a_supachai1 អ្នកទាំងពីរមិនដែលបោះបង់ឬធ្វើរឿងមិនល្អអោយម្ខាងទៀតពិបាកចិត្តសូម្បីម្តង។ ចុងក្រោយតារាស្រីតាំងចិត្តបង្វិកអ្នកចាត់ការបស់ខ្លួនអោយក្លាយជាតារាល្បី ដើម្បីជម្រះកម្មពារដែលធ្លាប់ធ្វើកន្លងមក។
នៅក្នុងកម្មវិធីបើលសម្ភោធផលិតក្លិនថ្មី និង Presenter ថ្មីរបស់ទឹកអប់ម៉ាកម៉ាដាមហ្វីន កញ្ញា aum_patchrapa​ បានអោយសម្ភាសន៍ថាខ្លួនតាំងចិត្តធ្វើអោយ a_supachai1 ក្លាយជាតារាហើយនាងនឹងកាត់ភាគរយពីការងាររបស់មិត្តសំលាញ់អោយចាស់ដៃ តាមកម្មដែលមិត្តធ្លាប់ធ្វើដាក់ខ្លួននិងតារាប្អូនៗផ្សេងទៀត (និយាយហើយសើច)។ តារាស្រីបានបន្តទៀតថានាងយកចិត្តទុកដាក់គ្រប់សព្វបែបយ៉ាងដូចជាសំលៀកបំពាក់ រកការងារអោយធ្វើ និងចាត់ចែករឿងផាត់មុខធ្វើសក់អោយ ធ្វើយ៉ាងណាដើម្បីអាចសងសឹកបាន។
ចំណែកលោក a_supachai1 ដែលបានចូលរួមកម្មវិធីជាមួយគ្នាបានអោយសម្ភាសន៍ថាអាំធ្វើល្អដាក់គាត់ខ្លាំងណាស់ដូចថ្ងៃនេះចឹងគាត់បានមកចូលរួមជាភ្ញៀវកិត្តិយសហើយបានថ្លៃឈ្នួលក៏ព្រោះអាំជួយណែនាំ។ គាត់នឹងមិនភ្លេចគុណរបស់ aum_patchrapa​ ឡើយដែលជួយអោយគាត់ល្បីល្បាញក្លាយជាតារាដូចសព្វថ្ងៃ (សើច)។ អាចនិយាយបានថាមិត្តភក្តិស្និទ្ធស្នាលមួយគូនេះគួរអោយស្រលាញ់ណាស់និយាយលេងសើចពីគ្នាអោយអ្នកសារពត៌មានស្តាប់បានគ្រប់រឿង!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា