ជាករណីដែលគ្រប់គ្នាបានផ្ដល់ចំណាប់អារម្មណ៍ជាខ្លាំង ព្រោះមានតារាល្បីៗជាច្រើននាក់ចូលទៅពាក់ព័ទ្ធជាមួយរឿងនេះ ដោយមុននេះតារាស្រីស្អាត Pinky Savika ត្រូវបានចាប់ខ្លួនបញ្ជូនចូលមន្ទីរឃុំឃាំងជាមួយនិងអ្នកម៉ាក់ហើយនិងបងប្រុសក្នុងករណី Forex3D ឆបោកក្លែងបន្លំនិងរំលោភបំពាន ច្បាប់ស្តីពីឧក្រិដ្ឋកម្មកុំព្យូទ័រ
បន្ទាប់ពីមានការរាយការបង្ហាញខ្លួនរបស់តារាល្បីពីរនាក់ស្វាមីភរិយា Baitoey Suthiwan និង DJ Man Pattanaphon ខាង DSI បានចេញមកប្រកាស 3ករណី ឆបោកប្រជាជន, កម្ចី. ឧក្រិដ្ឋកម្មកុំព្យូទ័រ ដូចក្រុមរបស់ Pinky
ហើយជាក់ស្ដែងថ្មីៗនេះ DJ Man បានចេញមកបង្ហាញសកម្មភាពតាមរយៈ IG ជាលើកដំបូងបន្ទាប់ពីត្រូវបាន DSI កោះហៅ ដោយសាម៉ីខ្លួនបានផុសរូបភាពខណៈពេលទៅសំពះព្រះដើម្បីទទួលបានសិរីមង្គលដល់ខ្លួន ហើយក្រោយមកផុសរូបលោកប៉ាដែលគេងនៅមន្ទឺពេទ្យសម្រាកព្យាបាល ចុងក្រោយផុសរូបកូនស្រីក្នុង IG story
អទ្ថបទដោយ : នីត្តា
















