តារាជើងចាស់ “ម៉ៃ ចារឺនបុរ:” វាយ ដំ ច្រំ ធាក់តួឯកប្រុស រហូតអ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នាផុស #saveกระทิง!!
បើកឆាកវគ្គដំបូងជាមួយភាពដ្រាម៉ាដែលធ្វើអោយទស្សនិកជនតាមដានស្ទើរបែកភ្នែកតែម្តងហើយសម្រាប់ “สาปซ่อนรัก” រឿងដ្រម៉ាភាគថ្មីរបស់ទូរទស្សន៍បុស្តិ៍លេខ៣ដែលទើបតែចេញផ្សាយថ្មីៗក្តៅៗ។ សម្រាប់រឿងថ្មីនេះមានហ្វែនៗច្រើនណាស់ដែលទន្ទឹមរងចាំមើលព្រោះមានតារាសម្តែងស្រីជើងចាស់ដែលអ្នកក្នុងវិស័យសិល្ប:ទាំងអស់ត្រូវអោនលំទោន មករួមបញ្ចេញស្នាដៃ ហើយនាងក៏មិនធ្វើអោយហ្វែនៗខកបំណងមែន ចូលមកភ្លាមគ្រប់គ្នាស្រក់ទឹកភ្នែកអាណិតតួឯកប្រុសភ្លាម!

កញ្ញា “ម៉ៃ ចារឺនបុរ:” សម្តែងកាចសាហាវបានល្អខ្លាំង ដោយចេញផ្សាយទើបតែបានពីរវគ្គបុណ្ណោះគ្រប់គ្នាចាប់ផ្តើមខ្លាចញញើតហើយប្រកាសស្អប់នាងបាត់ទៅហើយ។ ចុងក្រោយអ្នកប្រើប្រាស់អ៊ិនធឺណែតទ្រាំមិនបានជាមួយចិត្តកំណាចប្រើប្រាស់កំលាំងដែលនាងធ្វើដាក់តួឯកប្រុសរហូតនាំគ្នាផុស #saveกระทิง ពេញបណ្តាញសង្គម។

លោក kratingg រងកម្មច្រើនណាស់ក្នុងរឿង “สาปซ่อนรัก” គាត់ត្រូវម្តាយរបស់តួឯកស្រី វាយ ដំ ច្រំ ធាក់ មើលងាយ ជេបណ្តាសាគ្រប់ឈុតគ្រប់ឆាក។ តែទាំងអស់នេះចាត់ទុកថាជាភាពជោគជ័យរបស់រឿងពីព្រោះទស្សនិកជនចូលតួបានដល់ថ្នាក់នេះ មានន័យថាតារាសម្តែងគ្រប់រូបធ្វើការងារបានល្អ ធ្វើបានតាមដែលអ្នកនិពន្ធរឿងត្រូវការ។
អត្ថបទដោយ សា



