ឃើញស្រលាញ់គ្នាបែបនេះស្មានតែល្អូកល្អឺន តាមពិតកញ្ញា mint_chalida ធ្លាប់ត្រូវប្អូនប្រុសធាក់ជាប់ជញ្ជាំង!
គ្រួសាររបស់តួឯកស្រី mint_chalida ចាត់ទុកជាគ្រួសារដែលកក់ក្តៅបំផុតនាងមានបងប្អូនបួននាក់ដែលប្អូនសុទ្ធជាកំលោះសង្ហារទៅណាមកណាក៏មានតែអ្នកសសើរថាតារាស្រីសំណាងណាស់មានកំលោះៗការពារជាច្រើននាក់។ ចុងក្រោយការពិតទើបត្រូវបានបង្ហាញចេញក្រៅកញ្ញា mint_chalida ធ្លាប់ត្រូវប្អូនប្រុសធាក់រហូតជាប់ជញ្ជាំងផ្ទះ!

នៅក្នុងកម្មវិធី “เทยเที่ยวไทย& friend” កញ្ញា mint_chalida បានលើកយកបរិយាកាសនៅក្នុងផ្ទះដែលមានប្អូនៗច្រើនមកនិទានអោយហ្វែនៗស្តាប់ជាច្រើនរឿង ដោយមួយក្នុងចំណោមរឿងទាំងអស់នោះគឺជាការមិនចុះសម្រុងគ្នារបស់បងប្អូន។ តារាស្រីប្រាប់ថាថ្ងៃខ្លះគ្មាននរណាហាមនរណាឡើយ មានថ្ងៃខ្លះនាងយកកុំព្យូទ័រប្អូនទៅគប់ចោលមុខផ្ទះ មានថ្ងៃខ្លះប្អូនប្រុសខឹងធាក់នាងប៉ើងជាឧបករណ៍បំពងសំឡេងនៅក្នុងផ្ទះទៀតផង។

តែទោះជាយ៉ាងណាក៏ដោយបងប្អូនទាំងបួននាក់នេះនៅតែអាចផ្សះផ្សារត្រឡប់មកត្រូវរូវគ្នា ហើយស្រលាញ់គ្នាដូចដើមវិញជានិច្ច ប៉ាម៉ាក់មិនចាំបាច់ហត់ចិត្តជាមួយពួកគេឡើយ។ តារាស្រីស្រលាញ់ប្អូនៗរបស់នាងណាស់ ទោះបីមិនមែនជាស្រីៗដូចគ្នាតែនាងក៏ព្យាយាមយល់ យកចិត្តទុកដាក់ទំនុកបម្រុងប្អូនគ្រប់ពេលដែលពួកគេត្រូវការនាង។
អត្ថបទដោយ សា




