តួឯកស្រី Kimberly មុនរៀបការសុំប្រាប់មុនថា កាងារផ្ទះឲធ្វើអីក៏បានសុំតែម្យ៉ាងមិនដាច់ខាត..

តួឯកស្រីរូបស្អាតកំពុងជិតលាភាពនៅលីវនាង Kimberley Anne Woltemas សូមប្រាប់ជាមុនកុំជជែកគ្នាថ្ងៃក្រោយថា រឿងកាងារផ្ទះរូបនាងអាចធ្វើបានសព្វគ្រប់ទាំងការដាំស្លការបោសសំអាត មានតែរឿងម្យ៉ាងទេដែលរូបនាងសុំមិនធ្វើព្រោះរូបនាងធ្វើមិនបានទេ។​

ដោយតួឯកស្រី Kimberly ជិតរៀបការហើយជាមួយនឹងតួឯកប្រុសលោក Mark Prin ទាំងគូស្រលាញ់មើលចិត្តគ្នាមកច្រើនឆ្នាំហើយ ពីមិត្តរួមកាងាររហូតក្លាយជាគូស្នេហ៍ក្នុងជីវិតពិត។ ហើយកាលពីប៉ុន្មានខែមុននេះលោក Mark បានលុតជង្គង់សុំ Kimberly រៀបការជាផ្លូវការហើយនិងកំពុងតែរកវេលាថ្ងៃល្អផងដែរ។ តារាស្រីនាង Kimberly បាននិយាយក្នុងកិច្ចសម្ភាសន៍ពីជីវិតគូរបស់នាងសព្វថ្ងៃថា ជារៀងរាល់ថ្ងៃរូបនាងជាអ្នកធ្វើអាហារញុាំជុំគ្នា កាងារសម្អាតផ្ទះនាងក៏ធ្វើបានដែរ មានតែម្យ៉ាងទេដែលនាងមិនដែលធ្វើគឺការលានចាន ដូចនេះកាងារលាងចាននេះនៅផ្ទះគឺ Mark ជាអ្នកធ្វើ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ