បើកប្រវត្តិតារាប្រុសចូលថ្មី dew_jsu ផ្ទុះល្បីល្បាញតាំងពីរឿងដំបូង ចេញមុខភ្លាមមានអ្នកតាមដានជិត ៧ លាននាក់ភ្លាម!

កំពុងក្លាយជាតួឯកប្រុសដែលទទួលបានការពេញនិយមគាំទ្រពីសំណាក់ទស្សនិកជនទាំងក្នុងប្រទេសថៃ និងក្រៅប្រទេសយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់កំលោះ dew_jsu ដែលចូលព្រលូកក្នុងវិស័យតែមួយរឿង ក៏ផ្ទុះខ្លាំងដោយមិនដែលមាននរណាគិតដល់។ តារាប្រុសវ័យក្មេងម្នាក់នេះគឺជានរណាតោះទៅស្គាល់គាត់ទាំងអស់គ្នា!
ជីវប្រវត្តិរូបតារាប្រុស:

  • ឈ្មោះ Jirawat Sutivanichsak (dew_jsu)
  • ថ្ងៃកំណើត October 30, 2000
    កើតនៅទីក្រុងបាងកក ប្រទេសថៃ
  • មានកំពស់ ១៩០សង់ទីម៉ែត្រ

លោក dew_jsu ចាប់ផ្តើមជីវិតនៅក្នុងវិស័យសិល្ប:ដោយការថតម៉ូត ដើរបង្ហាញម៉ូតដោយមានកំពស់ជាចំនុញទាក់ទាញ ធ្វើបែបនោះជារឿយៗរហូតបានចូលរួមសម្តែង F4 Thailand របស់ទូរទស្សន៍ GMMTV រឿងដំបូងនៅក្នុងជីវិត ដោយបន្ទាប់ពីរឿងនេះហើយតារាប្រុសរបស់យើងទទួលបានសំលេងគាំទ្រយ៉ាងច្រើនមហាសាល និងទទួលបានការងារជាបន្តបន្ទាប់ជាច្រើន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា