មេធាវីចេញមុខនេះនិយាយបែបនេះក្រោយពេលមានពត៌មានថា bitoeyrsiam – dj_man9999 មិននៅប្រទេសថៃទេពេលនេះ!

មានអ្នកនៅក្នុងបណ្តាញសង្គម ម្ចាស់ផេកល្បីល្បាញច្រើនណាស់ដែលបានចេញមកនិយាយថាពេលនេះតារាស្រី bitoeyrsiam និងស្វាមីលោក dj_man9999 មិននៅប្រទេសថៃទេនាពេលបច្ចុប្បន្ននេះ អ្នកទាំងពីរបាននាំគ្រួសារត់គេចទៅនៅប្រទេសក្រៅបាត់ក្រោយពេលត្រូវ DSI ចេញលិខិតហៅអោយចូលសារភាពកំហុសក្នុងខែកញ្ញានេះ។
ចុងក្រោយបន្ទាប់ពីមានពត៌មានម្ចាស់ខ្លួនមិនបានចេញមុខមកអះអាងថាខ្លួនមិនបានរត់ទៅស្រុកក្រៅទេ ប៉ុន្តែលោកជេមស៍ដែលជាមេធាវិប្រចាំចេញមុខជំនួសដោយអោយសម្ភាសន៍នៅក្នុងកម្មវិធីពត៌មានរបស់ទូរទស្សន៍ AmarinTV ថា​ “ខ្ញុំមិនដឹងថានរណាទេដែលហ៊ានចេញពត៌មានមួយនេះ ឆ្ងល់ចុះបើវាមិនមែនជាកាពិតតែម្នាក់នោះហ៊ានចេញមុខមកទទួលខុសត្រូវទេ?”
បន្ទាប់មកលោកមេធាវីបន្តទៀតថាគាត់ធានាថាអ្នកនាង bitoeyrsiam និងលោក dj_man9999 មិនដែលមានចេតនារត់គេចនោះទេ នៅថ្ងៃទី ១៥ ខែកញ្ញានេះអ្នកទាំងពីរនឹងបង្ហាញមុខតាមលិខិតអញ្ជើញរបស់ក្រុមភ្នាក់ងារសឺបអង្កេតពិសេស។ សរុបមកលោកមេធាវីក៏មិនបាននិយាយថាតារាទាំងពីរនៅប្រទេសថៃទេ ប៉ុន្តែគាត់អះអាងថាដល់ថ្ងៃពួកគេនឹងមកបង្ហាញមុខទទួលកំហុសបើបានធ្វើខុសពិតមែន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា