មិនបានទេនៅផ្ទះលោក kugimiyas លួចនិយាយពីលោក Mario អោយមិត្តស្រីស្តាប់បែបនេះ!

បានក្លាយជារឿងនាំមុខរបស់ប្រទេសថៃមួយទៀតហើយសម្រាប់រៀង “Bad Romeo (คือเธอ)” ដែលនាំសម្តែងដោយកញ្ញា urassayas និងតួឯកប្រុសមិនព្រមចាស់តាមអាយុលោក Mario។  Rating របស់រឿងកើតឡើងជាបន្តបន្ទាប់រហូតកម្មវិធី 3 Zaap ត្រូវអញ្ជើញតួឯកប្រុសស្រីមកនិយាយបង្ហើបពីភាគបញ្ចប់ដើម្បីកុំអោយទស្សនិកជនតឺងទ្រូងរងចាំយូពេក។
កញ្ញា urassayas និងលោក Mario និយាយរៀបរាប់គ្រប់យ៉ាងអោយពិធីករក៏ដូចជាទស្សនិកជនបានដឹងអំពីដំណើរដើមរឿងហើយភាគបញ្ចប់យ៉ាងលំអិតថារឿងនេះពិសេសដល់កម្រិតណា។ ចប់ហើយរឿងផ្ទាល់ខ្លួនក៏បានមកដល់ ពិធីការិនីសួរថា “ក្នុងរឿងនេះមានឈុតស្នេហាច្រើនដល់ថ្នាក់នេះលោក kugimiyas មិនប្រច័ណ្ឌទេឬ?” តារាស្រីឆ្លើយថាមិនច្បាស់ដែលតែមើលទៅដូចជាមិនអីទេព្រោះនៅផ្ទះគាត់មើលហើយមិននិយាយអ្វីក្រៅពីសសើរបង Mario ទេ។
នៅពេលត្រូវទស្សនារឿង “Bad Romeo (คือเธอ)” ជាមួយគ្នានៅផ្ទះលោក kugimiyas តែងតែនិយាយជាមួយមិត្តស្រីថាតួឯកប្រុសរបស់នាងសង្ហារ ពេលខ្លះដល់ថ្នាក់សួរថា “ម៉េចក៏ម៉ារីអូសង្ហារដល់ថ្នាក់នេះ?”។ បណ្តាលងោយម្ចាស់ខ្លួនដែលអង្គុយនៅក្នុងកម្មវិធី (Mario) អង្គុយញញឹមដោយក្តីសប្បាយចិត្តជាខ្លាំងដែលបានដឹងថាណាដេតសសើរខ្លួនបែបនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា