បានក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមជាខ្លាំងបន្ទាបពីមានអ្នកលេង Tiktok លាក់មុខម្នាក់ផុសថាខ្លួនបានឃើញតួឯកស្រីមានទម្រង់មុខមូលត្រូវមិត្តប្រុសហាយសូបោះបង់ចោលដោយស្ងាត់ៗ ដែលបណ្តាលអោយអ្នកតាមដាននាំគ្នាបង្ហើបឈ្មោះតារស្រីនោះជាអក្សរកាត់យ៉ាងច្រើនសន្ធឹកសន្ទាប់។

អ្នកប្រើប្រាស់អ៊ិនធឺណែតភាគច្រើននាំគ្នាអះអាងថាជាតារាស្រីមកពីបុស្តិ៍ទូរទស្សន៍ដែលមានច្រើនពណ៌ មានឈ្មោះជាអក្សកាត់ជា “អ” តែក៏នៅមានមួយភាគតូចទៀតដែលចូលមកនិយាយថាជាតួឯកស្រីរបស់បុស្តិ៍លេខ៣ ដែលមានឈ្មោះជាអក្សកាត់ជា “ត”,”តចផ” ។

រហូតមកទល់ពេលនេះមិនទាន់មាននរណាដឹងឡើយថាជាគូស្នេហ៍តារានិងហាយសូគូមួយណាអោយប្រាកដពីព្រោះមានតួឯកស្រីថៃច្រើនណាស់ដែលរើសយកមិត្តប្រុសជាមនុស្សមានទ្រព្យសម្បត្តិនិងមានងារជាហាសូនៅក្នុងសង្គម។ ចុះអ្នកទាំងអស់គ្នាគិតថាជាគូមួយណាដែល??
អត្ថបទដោយ សា



