ហោះហើរទៅរៀនភាសានៅប្រទេសអង់គ្លេសពេញមួយខែហើយ សម្រាប់តារាស្រីស្អាត Nicha Natthanicha រឿងនេះមិនបាច់និយាយទេថាតើនរណាជាអ្នកបាត់នឹកខ្លាំងជាងគេនោះ ក្រៅពីតារាចម្រៀងរូបសង្ហាលោក Tono Phakin ម្ចាស់ចិត្តដែលតែងតែរអ៊ូរទាំនឹករាល់ថ្ងៃ
ហើយរឿងនេះធ្វើអោយ Tono ដល់ថ្នាក់ញញឹមបិទមាត់មិនជិត ជាមួយរបស់អនុស្សាវរីយិ៍ដែលខាងស្រីបានប្រមូលមកផ្ញើរសង្សា ពីវីដេអូដែលប្អូនស្រីរបស់ Tono ផុសនៅក្នុង IG ហើយមានទាំងពាក្យបង្អាប់ទៀតថា “តើនរណាជាអ្នកទៅអង់គ្លេសអោយប្រាកដ”
ព្រោះថា Tono បានរបស់ផ្ញើរច្រើនណាស់ Nicha គឺជាមិត្តស្រីដែលលះបង់ខ្លាំងណាស់ មួយកាបូបធំស្ទើរតែជារបស់ Tono ម្នាក់គត់ ហើយ Nicha ដែលដឹងចិត្តទិញរបស់អនុស្សាវរីយិ៍ក្រុមបាល់ទាត់សំណព្វចិត្តមិត្តប្រុសទាំងអស់ មានទាំងអាវ ខោវ ស្បែកជើង មួក ដបទឹក ស្លាកសញ្ញាក្រុម…..តែអាវច្រើនជាងគេ
អត្ថបទដោយ : នីត្តា





















