Jannie ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលចំពោះស្ទាយថតរូបរបស់នាងជាខ្លាំងក្រោយពីនាងថតរូបមួយសន្លឹកនេះដើម្បីគម្រប់ថ្ងៃខួបកំណើត 41 ឆ្នាំ! មានវីដេអូ
ផ្អែមល្ហែមដាក់គ្នាទាំងព្រឹកព្រលឹមតែម្ដងហើយសម្រាប់ Mickey Non Alphat ដែលបង្ហោះរូបផ្អែមល្ហែមនិងសកម្មភាពដ៏សែនកក់ក្ដៅជុំគ្រួសារម៉ាក់ប៉ាកូន ជូនពរថ្ងៃខួបកំណើតរបស់ភរិយាជាទីស្រលាញ់យ៉ាង Janie Alphat នៅក្នុង IG
អមជាមួយនិងប្រយោគថា “I could and would do this everyday just to see that smile on your face 9.11.22 Happy Birthday Wifey Love youuuuu @janienineeleven”
ចំណែកឯខាងសាម៉ីខ្លួនម្ចាស់ខួបកំណើតក៏បានផុសរូបភាពដ៏សែនស៊ិចស៊ីក្នុងថ្ងៃកំណើតគម្រប់អាយុ 41 ឆ្នាំមកជាមួយនិងឃ្លាខ្លីៗថា “Harder better faster stronger, yes I am “41””
រឿងនេះមានទាំងមិត្តភ័ក្ដ រួមទាំងអ្នកគាំទ្រ នាំគ្នាចូលមកខមិនជូនពរដល់អ្នកម៉ាក់យ៉ាងច្រើន ហើយក៏មានការចាប់អារម្មណ៍ចំពោះរូបរាងអ្នកម៉ាក់កូនមួយជាខ្លាំងផងដែរ ទាំងនៅក្មេង ទាំងស្អាតហើយស៊ិចស៊ីទៀត នរណាទៅជឿនោះម៉ាក់ៗមានកូនមួយហើយ សំខាន់ស្ទាយថតរូបក៏អេមណាស់ដែរគេដាក់ដៃក្នុងហោរបៅតែម៉ែវិញដាក់ដៃក្នុងខោវតែម្ដងចា
អត្ថបទដោយ : នីត្តា























