ចង់បានបែបនេះ!! អ្នកម៉ែ duearisara មានរបស់ប្រើពេញផ្ទះហើយនៅមានអ្នកលួចផ្ញើរកាដូអោយទៀត!

មានជីវិតបែបព្រះនាងម្ចាស់យ៉ាងពិតប្រាកដសម្រាប់អ្នកម្តាយថ្មីថ្មោង duearisara​ ដែលប្រើប្រាស់ជីវិតបានយ៉ាងសប្បាយរីករាយដោយមិនចាំបាច់ធ្វើការងារនាងក៏អាចមានលុយចាយ មានរបស់ល្អៗ មានផ្ទះនិងរថយន្តថ្លៃៗរាប់មិនអស់។ ចុងក្រោយសេដ្ឋីនីម្នាក់នេះត្រូវមិត្តភក្តិ Surpirse ដោយនាំគ្នាផ្ញើររបស់ថ្លៃៗមកអោយទាំងដែលនាងមិនបានចាត់កម្មវិធី។
ថ្មីៗនេះជាថ្ងៃកំណើតរបស់តារាស្រីប៉ុន្តែនាងមិនបានរៀបចំកម្មវិធីជប់លៀងអញ្ជើញមិត្តភក្តិអោយមកចូលរួមទេព្រោះកំពុងមានផ្ទៃពោះ ហើយកំពុងយកចិត្តទុកដាក់ត្រៀមខ្លួនធ្វើជាម្តាយរបស់គេ។ ម្យ៉ាងវិញទៀតឆ្នាំនេះម្តាយក្មេកមកលេងឆ្នាំនេះ នាងចង់ធ្វើជាកូនប្រសាដែលល្អ បំពេញនាទីអោយគ្រួសាររបស់ស្វាមីយ៉ាងល្អប្រពៃ។
តែក៏គេចមិនផុតពីកាដូយ៉ាងច្រើនសន្ធឹកសន្ធាបដែលមិត្តភក្តិតាំងចិត្តផ្ញើរអោយដើម្បីជូនពថ្ងៃកំណើតអោយ duearisara​ ដើម្បីអរគុណទៅកាន់មិត្តភក្តិដែលឧស្សាហ៍នឹកដល់នាង តារាស្រីក៏ចាត់ថតវីដេអូបើកកាដូទាំងអស់អោយអ្នកផ្ញើរបានអស់ចិត្តនៅក្នុងកម្មវិធី Youtube រ​បស់ខ្លួន។ ដោយរបស់ទាំងអស់នោះសុទ្ធជាផលិតផលប្រែនមានតម្លៃថ្លៃ ហើយពិបាករកនៅក្នុងទីផ្សារទៀតផង!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា