ភស្ដុតាងច្បាស់ៗបែបនេះច្បាស់ជានឹកដល់គ្នាគ្រប់ពេលវេលា តួឯកស្រីញញឹមស្រស់នាង Nycha Nuttanicha ត្រលប់មកពីការទៅកំសាន្ដនិងសិក្សាពីប្រទេសអង់គ្លេសវិញ ត្រៀមរបស់ផ្ញើរលោក Tono Pakin ពេញវ៉ាលីតែម្ដង បើកវ៉ាលីមកសឹងតែរករបស់ខ្លួនឯងគ្មាន។
ដោយកាលពីប៉ុន្មានសប្ដាហ៍មុននេះតួឯកស្រី Nycha បានធ្វើដំណើរតាមយន្ដហោះទៅកំសាន្ដនិងទៅសិក្សារភាសាអង់គ្លេសបន្ថែមផងដែរនៅឯប្រទេសអង់គ្លេស ដោយពេលទៅក៏មានលោក Tono មកជូនដំណើរ។ ពេលនេះបានត្រលប់មកវិញហើយ ហើយលោក Tono ក៏ចាំនៅព្រលានយន្ដដើម្បីទទួលផងដែរ គូនេះទោះមិនប្រកាសទំនាក់ទំនងស្នេហាផ្លូវការតែក៏ស្វីតមិនចាញ់គូតារាដ៏ទៃនោះទេ។ ថែម Nycha មកវិញក៏មានកាដូរផ្ញើរលោក Tono ពេញតែវ៉ាលីតែម្ដង មើលក៏ដឹងថានឹកដល់អ្នកណាជាងគេដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ