បើស្វីតម្លឹងៗមិនអោយមិត្តប្រុសខឹងដោយរបៀបណា!! កញ្ញា thanaerngnin ថតរូបជាមួយតួឯកប្រុសល្បីយ៉ាងរ៉ូមែនទិក!
ជាគូស្នេហ៍តារាដែលមានអ្នកគាំទ្រច្រើនមិនស្ទើរទេសម្រាប់កញ្ញា thanaerngnin ជាមួយលោក jaylerr ដែលទាក់ទងគ្នាហើយលង់គ្នាទៅវិញទៅមកយ៉ាងខ្លាំងរហូតមិត្តភក្តិនិងអ្នកគាំទ្រជឿថាមិនមាននរណាអាចមកបំបែកពួកគេបានឡើយ។ ចុងក្រោយទាំងអស់គ្នាចាប់ផ្តើមបារម្មណ៍ព្រោះទាំងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន ទាំងអ៊ិនស្តាក្រាមក្រុមហ៊ុនពោពេញដោយរូបរបស់តារាស្រីជាមួយបុរសម្នាក់ទៀត។

នៅក្នុងចម្រៀងដែលមានចំណងជើងថា “ระหว่างทาง (Good Time)” តារាស្រី thanaerngnin និងលោក Bright ច្រៀងរួមគ្នាហើយសម្តែងរួមគ្នាយ៉ាងល្អក់ល្អឺន។ ទាំងវីដេអូ ទាំងរូបភាពរបស់អ្នកទាំងពីររ៉ូមែនទិកខ្លាំងណាស់ ឃើញហើយស្ទើរតែជឿថាពួកគេស្រលាញ់គ្នាមែនទែន។

ហ្វែនៗឃើញហើយនាំគ្នាមានចម្ងល់ជាច្រើនអំពីអារម្មណ៍របស់លោក jaylerr មិនដឹងថាឃើញហើយគាត់គិតយ៉ាងណា លួចប្រច័ណ្ឌជាមួយមិត្តស្រីទេ? តែរហូតមកទល់ពេលនេះក្រុមអ្នកកាសែតមិនទាន់មានឧកាសបានជួបជាមួយលោក jaylerr ដើម្បីអោយឆ្លើយនឹងសំនួររបស់មហាជនឡើយ ទាំងអស់គ្នាបានតែទន្ទឹមរងចាំអោយសាមីខ្លួនចេញមុខមកអធិប្បាយដោយខ្លួនឯង។
អត្ថបទដោយ សា



