ចុងឆ្នាំ២០២២នេះទូរទស្សន៍បុស្តិ៍លេខ៣ចេញរឿងល្អៗអោយទស្សនិកជនច្រើនណាស់ ជាពិសេសចុងឆ្នាំនេះមានរឿងថ្មីៗរស់ជាតិថ្មី តួឯកប្រុសតួឯកស្រីមុខថ្មីៗច្រើនណាស់សម្រាប់អ្នកទស្សនា។ ចុងក្រោយស្រវ៉ាបានតួឯកប្រុសដែលមិនធ្លាប់បង្ហាញមុខក្នុងបុស្តិ៍លេខ៣ អោយមកចាប់គូជាមួយតួឯកស្រីកូនកាត់ធ្វើអោយអ្នកគាំទ្ររំភើបនិងទន្ទឹមរងចាំមើលយ៉ាងអន្ទះសារ។

រឿង “ที่สุดของหัวใจ ឬ YouTouchedMyHeart” ដែលមានលោក push_dj និងកញ្ញា patriciagood ជាតួឯកប្រុសតួឯកស្រីកំពុងត្រៀមចេញចាក់ផ្សាយអោយហ្វែនៗបានទស្សនាក្នុងពេលឆាប់ៗនេះ។ ដោយបន្ទាប់ពីចេញ Teaser ដំបូងហើយគ្រប់គ្នារញ្ជួយចិត្តចង់ទស្សនាអោយបានកាន់តែលឿនកាន់តែល្អពីព្រោះមានទាំងស្នេហាក្តៅសាច់ មានទាំងដ្រម៉ាឈឺចាប់ មានទាំងទះគ្នាដណ្តើមម្ចាស់បេះដូង។

ថ្ងៃនេះទាំងលោក push_dj និងកញ្ញា patriciagood នាំគ្នានាំយកវីដេអូហើយរូបភាពរបស់រឿងថ្មីមកផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនដើម្បីរំលឹកហ្វែនៗថារឿងដែលទាំងអស់គ្នាមិនគួររំលងកំពុងចូលខ្លួនមកបម្រើអារម្មណ៍ទាំងអស់គ្នាមែនទែនហើយ។
អត្ថបទដោយ សា




