អូនធំហើយ Yaya ប្រមូលខោវអាវទៅដើរលេងនៅភូកេតសប្បាយខ្លាំងណាស់ប្រលែងខ្លួនជាមួយឈុតប៊ីគីនីពណ៌ទឹកក្រូចទាំងស៊ិចស៊ីទាំងគួអោយ…..! មានវីដេអូ

ជាគូម៉ាក់កូនដែលស្និលស្នាលគ្នាខ្លាំងណាស់ សម្រាប់តួឯកស្រីស្អាតល្បីឈ្មោះប្រចាំប្រទេសថៃយ៉ាង Yaya Urassaya ជាមួយអ្នកម៉ាក់ Pla ព្រោះថាម៉ាក់កូនទៅណាមកណាក៏ទៅជាមួយគ្នាដែរឃើញមួយអាចឃើញពីរតែម្ដង យ៉ាងជាក់ស្ដែងអ្នកម៉ាក់បានបង្ហោះរូបភាពកូនស្រីជាទីស្រលាញ់នៅលើយន្ដហោះ កំពុងហោះហើរសំដៅទៅភូកេត

ចំណែកឯខាងកូនស្រីសំណព្វចិត្តវិញក្រោយពីបានថតកម្មវិធីហើយ ក៏មានពេលសម្រាកលំហែរ ហើយនាងក៏បានផុសរូបភាពដ៏ស្រស់ស្អាតនៅក្នុងឈុតពណ៌ទឹកក្រូច គឺជាអា​វប៊ីគីនីតូច ហើយមានអាវវែងគ្របពីលើ និងសំពត់មួយច្រកត្រឹមភ្លៅតែជាឈុតផ្កាទឹកក្រូចដូចគ្នា ថ្វីត្បិតតែបញ្ចេញតិចៗតែក៏ឆក់យកបេះដូងហ្វេនៗបាន 100ភាគរយ

After Footer (Active) - damrei Mr1 Zone2

Yaya រាងស្អាតពិតៗហើយកាន់តែស្អាតឡើងទៀតផង មួយតួខ្លួនរកសាច់ខ្លាញ់មិនឃើញសោះ ស្រឡូនគ្រប់កន្លែងតែម្ដងហើយនេះ ជាពិសេសកាន់តែធំកាន់តែស៊ិចស៊ីឡើងទៀត

អត្ថបទដោយ : នីត្តា