អោយហេតុដល់ហ្វេនៗហើយ! Alex ពោលនឹកពោលចង់ជួបមុខ Bow Maylada មិនដាច់ពីមាត់ព្រោះតែខាងស្រីទៅចោលយូរពេក! មានវីដេអូ
ធ្វើអោយបរិយាកាសក្នុងពេលសម្ភាសន៍ហ៊ុំព័ទ្ធទៅដោយសម្លេងសើចនិងក្លិនស្នេហ៍ហោះហើរពាសពេញតែម្ដង សម្រាប់ Alek-Theeradej ដែលបានចេញមកនិយាយពីម្ចាស់ចិត្តស្រីស្អាត Bow Maylada ដែលពេលនេះត្រូវធ្វើដំណើរទៅថតរឿងភាគដល់ប្រទេសអូទ្រីស
ដោយសាម៉ីខ្លួនមានអារម្មណ៍ថា ពេលនេះគឺចង់ជួបមុខខាងស្រីខ្លាំងណាស់ ព្រោះតាំងតែខែសីហាដែលមិនបានជួបគ្នាមិនបានប្រើពេលវេលារួមគ្នា មុននិងបង្ហាញពីគម្រោងសម្រាប់ថ្ងៃខួបកំណើតជិតមកដល់ឆាប់ៗនេះថា មានការធ្វើបុណ្យតិចតូចជាមួយមិត្តស្រីហើយក៏បានរៀបចំត្រៀមរួចហើយ
“ត្រូវនិយាយបែបនេះវិញបាទ ពេលនេះអូនគាត់ហោះទៅថតរឿងភាគនៅអូទ្រីស មុនពេលនេះយើងជួបគ្នាញឹកញាប់ណាស់ កាលពីខែសីហាជាខែដែលយើងទាំងពីរបានជួបគ្នាច្រើន ហើយយើងក៏មិនដែលធ្វើបែបនេះពីមុនដែរ ទើបខ្ញុំ….ស៊ាំនិងការនៅក្បែរគ្នាហើយអូនគាត់ក៏ដឹងរឿងនេះដែរ”
“មួយវិញទៀតអ្វីដែលប្លែកនោះគឺ ខ្ញុំក៏ធ្វើការក្នុងវិស័យសិល្បៈដូចគ្នា ការងារច្រើនដូចគ្នា ប៉ុន្ដែមិនដឹងថាលើកនេះហេតុអីវាមិនបាន វាមិនអូខេ ហើយខ្ញុំក៏ចង់ជួបប្អូនខ្លាំងណាស់ តែបើសួរថាខ្ញុំឈ្លក់វង្វេងនិងការនៅជាមួយសង្សាទេ អើ…..អាចនិយាយបានថាស៊ាំនិងការនៅក្បែរគ្នាញឹកញាប់ខ្លាំងណាស់”
“ដូចជាថ្ងៃដែលជូនគាត់ឡើងយន្ដហោះ ថ្ងៃនិងក៏ជាថ្ងៃដែលខ្ញុំតាំងចិត្តរួចហើយដែរ គឺយូរៗទើបយើងបានជួបគ្នាម្ដងទៀត ហើយថ្ងៃនោះគឺជាថ្ងៃមួយដែលបានជួបប្អូនមុនគាត់ហោះហើរទៅ វាជាពេលដែលយើងត្រូវអត់ទ្រាំ ព្រោះគាត់មិនបានទៅរហូតឯណា ខ្ញុំយល់ថាគាត់ត្រូវទៅធ្វើការ ហើយក៏មិនបានងិកង៉ក់អីដាក់គាត់ដែរ គ្រាន់តែនឹក គ្រាន់តែចង់ជួប មិនបានទាមទារពេលវេលាអ្វីដែរ គ្រាន់តែចង់ជួបមុខតើ”
អត្ថបទដោយ : នីត្តា














