កំពុងក្លាយជាតួឯកស្រីដែលស្បែកក្រអូបបំផុតនាពេលបច្ចុប្បន្ននេះសម្រាប់កញ្ញា mookworranit ដែលបន្ទាប់ពីត្រឡប់មកនៅលីវម្តងទៀតនាងយកចិត្តទុកដាក់ ហើយស្រលាញ់ខ្លួនខ្លាំងរហូតធ្វើអោយកំលោះៗជាច្រើនតម្រង់ជួរសុំស្រលាញ់ប៉ុន្តែតារាស្រីក៏នៅមិនទាន់បើកចិត្តទទួលនរណាចូលមកក្នុងជីវិតឡើយព្រោះពេលនេះកំពុងមានក្តីសុខជាមួយខ្លួនឯង។

ថ្មីៗនេះក្តីសុខរបស់តារាស្រីហាក់បីដូចជាត្រូវជនដែលនាងមិនស្គាល់មុខធ្វើអោយរង្គោះរង្កើ កញ្ញា mookworranit ត្រូវជនខិលខូចយករូបនាងទៅប្រើប្រាស់នៅក្នុងផ្លូវមិនល្អ នាងត្រូវគេចោទថាជាស្រីទទួលបម្រើសេវាកម្ម (…)។ ចុងក្រោយម្ចាស់ខ្លួនចាប់បានហើយមិនពេញចិត្តជាខ្លាំង នាងប្រកាសតាមរកជនម្នាក់នោះដោយអះអាងយ៉ាងច្បាស់ថាយ៉ាងណាក៏ត្រូវចាប់អោយបាន រឿងនេះនាងបណ្តោយមិនបានទេ!

សម្រាប់សំនួរសង្គមដែលចោទសួរកាន់តនាងទាក់ទងនឹងការងារពិសេសនោះកញ្ញា mookworranit បានឆ្លើយថា “ផ្ទាល់ខ្លួននាងមិនទទួលការងារដូចច្នោះទេ គ្មានថ្ងៃដែលនាងត្រូវទៅបម្រើសេវាកម្មនោះឡើយ បើមានអ្នកបានឃើញនាងធ្វើមែនសូមបញ្ចេញមុខហើយយកភស្តុតាម។ ឥឡូវនេះខ្ញុំទទួលយករឿងនេះមិនបានខ្លាំងមែនទែន ខឹងខ្លាំងណាស់វើយ…!!” ។
អត្ថបទដោយ សា



